ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ នៃមហាវិទ្យាល័យ អាកាសចរសុីវិល សរុបចំនួន ៨៣នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) នៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ
ឯកឧត្តម លី ណាវុឌ្ឍ ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជេីញមានមតិសំណេះសំណាលជាមួយនិស្សិតឆ្នាំទី២ ឆមាសទី១ មកពីមហាវិទ្យាល័យ អាកាសចរស៊ីវិល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ៨៣នាក់ ដែលបានចូលរួមក្នុងការចុះហ្វឹកហាត់ការងារ (Practical Training) នៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។
ការចុះហ្វឹកហាត់ការងារ (Practical Training) នេះ បានរៀបចំឡើងក្នុងគោលបំណង៖
១. ផ្តល់ឱកាសជូនដល់និស្សិតឱ្យបានសិក្សាស្វែងយល់ទាំងទ្រឹស្តី ស្របនឹងការអនុវត្តផ្ទាល់ឱ្យកាន់តែស៊ីជម្រៅ អំពីប្រព័ន្ធប្រតិបត្តិការរបស់អាកាសយានដ្ឋាន (Airport Operations) រួមមាន៖ Ground Side, Air Side, Terminal, Check-In, Check-Out និងប្រព័ន្ធគ្រប់គ្រងដែនអាកាស (ATC Tower)
២. ឈ្វេងយល់ពីការដំណើរការ និងឧបករណ៍បច្ចេកទេសសំខាន់ៗមួយចំនួន ដែលជាជំនាញស្នូលលើវិស័យអាកាសចរណ៍
៣. បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពនិស្សិតឱ្យស្របទៅនឹងការវិវត្តជាក់ស្តែង នៃវិស័យអាកាសចរណ៍ នៅកម្ពុជា
៤. បង្កើតបរិយាកាសសិក្សាជាក់ស្តែងក្រៅថ្នាក់ និងបង្កើនសាមគ្គីភាពរវាងនិស្សិត និងនិស្សិត ផងដែរ។
ការចុះហ្វឹកហាត់ការងារនេះ បានរៀបចំឡើងនាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយធ្វើដំណើរតាមរយៈរថយន្តទំនើប ប៊ែលធី ទេសចរណ៍។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Trip) របស់ប្អូនៗនិស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Tri...
13/Nov/2026
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជា...
07/Nov/2026
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជា...
06/Nov/2026
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្...
06/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ (លើកទី១) នៃមហាវ...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អប់រំ សិល្បៈ និងម...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ វិស្វកម្ម និងមហាវ...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ នៃមហាវិទ្យាល័យ...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ នៃមហាវិទ្យាល័យ...
05/Nov/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)