សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាណ ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
ចក្ខុវិស័យ បេសកកម្ម និងគោលដៅ
១- ចក្ខុវិស័យ
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងក្លាយទៅជាសាកលវិទ្យាល័យមួយ ដែលមានគុណភាពអប់រំខ្ពស់ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ហើយល្បីឈ្មោះ ជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការទទួលស្គាល់ទូទាំងពិភពលោក ស្របតាមពាក្យស្លោករបស់ប៊ែលធីគឺ៖
BELTEI INTERNATIONAL UNIVERSITY
The Future of Global Leaders
២- បេសកកម្ម
•ផ្តល់ជូននិស្សិតនូវចំណេះដឹង ជំនាញក្នុងការគិត វិភាគ ទំនាក់ទំនង លេខនព្វន្ត ព័ត៌មានវិទ្យា និងភាសាអង់គ្លេស ព្រមទាំងមានបំណិតជីវិតប្រកបដោយ វិជ្ជាជីវៈ និងមានការជឿនជាក់លើខ្លួនឯង។
•បណ្តុះស្មារតីឲ្យចេះស្រឡាញ់ជាតិមាតុភូមិ ចេះថែរក្សាវប្បធម៌ និងអត្តសញ្ញាណជាតិ ចេះគោរពច្បាប់រដ្ឋ និងបទបញ្ជាផ្ទៃក្នុងប៊ែលធី ព្រមទាំងមានយុត្តិធម៌ សីលធម៌ គុណធម៌ សម្រាប់ធ្វើជាទំពាំងស្នងឫស្សីដ៏ល្អ របស់ប្រទេសជាតិទៅអនាគត។
•ផ្តល់ជូននូវសេវាអប់រំឧត្តមសិក្សាចាប់ពី ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ព្រមទាំងបណ្តុះបណ្តាលជា ភាសាជាតិ(បង្រៀនជាពីរភាសា = ភាសាខ្មែរ រួមជាមួយ ភាសា អង់គ្លេស) លើកម្មវិធីសិក្សាជា អន្តរជាតិ (បង្រៀនជាភាសាអង់គ្លេស ១០០%) ដែលមានស្រាប់ ហើយកម្មវិធីសិក្សា ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដោយបានធ្វើឲ្យស៊ី គ្នា រវាងកម្មវិធី មុខវិជ្ជា និងពេលវេលាសិក្សា ជាមួយសាកលវិទ្យាល័យដៃគូ នានាឯក្រៅប្រទេស បង្កភាពងាយស្រួលជូនដល់ និស្សិតដែលចង់បន្តការសិក្សានៅឯក្រៅប្រទេស។
•បណ្តុះនិស្ស័យនិស្សិតឲ្យមានភាពជាអ្នកដឹកនាំ ដោយ ហ៊ានថា ហ៊ានធ្វើ ហ៊ាន សម្រេចចិត្ត និងហ៊ានទទួលខុសត្រូវ នូវទង្វើរបស់ខ្លួន។
•អញ្ជើញវាគ្មិនដែលមានជំនាញសំខាន់ៗ មកធ្វើបទឧទ្ទេសនាមលើប្រធានបទ ផ្សេងៗទាក់ទងនឹងវិស័យនីមួយៗ ដើម្បីផ្តល់ជូននិស្សិតក៏ដូចជាសាស្រ្តាចារ្យ នូវបទពិសោធន៍សំខាន់ៗ និងគំនិតថ្មីៗបន្ថែមទៀតលើចំណេះដឹងដែលបាន រៀនពីក្នុងសាកលវិទ្យាល័យ។
៣- គោលដៅ
•និស្សិតដែលបានសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នឹងទទួលបាន ការអប់រំកម្រិតឧត្តមសិក្សាមួយ ដែលមានគុណភាពអប់រំខ្ពស់ស្របតាមស្តង់-ដារជាតិ និងអន្តរជាតិ និងអាចផ្ទេរការសិក្សាទៅសិក្សានៅសាកលវិទ្យាល័យ នានាឯក្រៅប្រទេសបាន តាមកម្រិត និងតាមឆ្នាំសិក្សា ដូចដែលបានសិក្សានៅ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែរ។
•ពេលដែលបញ្ចប់ការសិក្សា និស្សិតនឹងទទួលបានសញ្ញាបត្រដែលមានចំណេះដឹងប្រកបដោយគុណភាព អប់រំខ្ពស់ និងមានសមត្ថភាពគ្រប់គ្រាន់ ទាំងជំនាញ វិទ្យាសាស្ត្រ បច្ចេកទេស និងភាសា ដែលអាច ទទួលបានអាជីព ការងារល្អ ព្រមទាំងមានមនសិការស្នេហាជាតិ ក្លាយជាពលរដ្ឋល្អ ថ្នាក់ដឹកនាំល្អ ប្រកបដោយគុណធម៌ខ្ពស់ ស្របតាមបាវចនារបស់ប៊ែលធីគឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌”។