ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច ឆ្នាំទី២ ឆមាសទី១ ចំនួន ៤២នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភ្នំពេញ
នេះជាសកម្មភាពរបស់និស្សិតឆ្នាំទី២ ឆមាសទី១ មកពីមហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ៤២នាក់ កំពុងចុះហ្វឹកហាត់ការងារ (Practical Training) ស្តីពី ប្រធានបទ "ការគ្រប់គ្រងសណ្ឋាគារ និងបទពិសោធន៍សេវាកម្មរបស់ Sofitel Phnom Penh Hotel" នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ភ្នំពេញ (Sofitel Phnom Penh Phokeethra) ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស និងចែករំលែកបទពិសោធន៍ពីសំណាក់ លោក ផល ដេវីត អនុប្រធានផ្នែកបណ្តុះបណ្តាល និងអភិវឌ្ឍ។
ការចុះហ្វឹកហាត់ការងារ (Practical Training) នេះ រៀបចំឡើងក្នុងគោលបំណង៖
១. ស្វែងយល់អំពីរចនាសម្ព័ន្ធគ្រប់គ្រងសណ្ឋាគារ តួនាទី និងភារកិច្ចរបស់ផ្នែកនីមួយៗក្នុងប្រតិបត្តិការសណ្ឋាគារ
២. ស្វែងយល់អំពីដំណើរការផ្តល់សេវាកម្មភ្ញៀវ ការទទួលភ្ញៀវ (Front Office) ការរៀបចំបន្ទប់ស្នាក់នៅ (Housekeeping) និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage)
៣. បង្កើនចំណេះដឹង ជំនាញវិជ្ជាជីវៈ ជំនាញទំនាក់ទំនង ការងារជាក្រុម និងសមត្ថភាពដោះស្រាយបញ្ហាក្នុងបរិយាកាសការងារជាក់ស្តែង
៤. ផ្សារភ្ជាប់ទ្រឹស្តីដែលបានសិក្សាក្នុងថ្នាក់រៀនទៅនឹងការអនុវត្តជាក់ស្តែង ព្រមទាំងត្រៀមខ្លួនឱ្យក្លាយជាធនធានមនុស្សដែលមានសមត្ថភាព និងជំនាញវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារការងារក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច។
ការហ្វឹកហាត់ការងារ (Practical Training) នេះ បានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Trip) របស់ប្អូនៗនិស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Tri...
13/Nov/2026
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជា...
07/Nov/2026
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជា...
06/Nov/2026
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្...
06/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ (លើកទី១) នៃមហាវ...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អប់រំ សិល្បៈ និងម...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ វិស្វកម្ម និងមហាវ...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ នៃមហាវិទ្យាល័យ...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ នៃមហាវិទ្យាល័យ...
05/Nov/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)