សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្រ្ត ឆ្នាំទី២ ឆមាសទី១ ចំនួន ៨០នាក់ កំពុងចូលរួមក្នុងសិក្ខាសាលា នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

នេះជាសកម្មភាពរបស់និស្សិតឆ្នាំទី២ ឆមាសទី១ មកពីមហាវិទ្យាល័យ អប់រំ សិល្បៈ និងមនុស្សសាស្រ្ត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ៨០ នាក់ កំពុងចូលរួមក្នុងសិក្ខាសាលា ស្តីពី ប្រធានបទ "តួនាទីគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាលើការទទួលស្គាល់គុណភាពអប់រំកម្រិតឧត្តមសិក្សា"  ដោយមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស និងចែករំលែកបទពិសោធន៍ពីសំណាក់ លោកបណ្ឌិត ស៊ា អ៊ិត ប្រធាននាយកដ្ឋានស្តង់ដារទទួលស្គាល់គុណភាពអប់រំ។
ការចុះទស្សនកិច្ចសិក្សានេះ រៀបចំឡើងក្នុងគោលបំណង៖
១. ស្វែងយល់អំពីប្រវត្តិ តួនាទី បេសកកម្ម និងរចនាសម្ព័ន្ធរបស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)
២.  ស្វែងយល់អំពីគោលការណ៍ យន្តការ និងដំណើរការនៃការធានាគុណភាពអប់រំ និងការវាយតម្លៃគុណភាពគ្រឹះស្ថានឧត្តមសិក្សានៅកម្ពុជា
៣. បង្កើនចំណេះដឹង និងការយល់ដឹងអំពីសារៈសំខាន់នៃការលើកកម្ពស់គុណភាពអប់រំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងការអភិវឌ្ឍសង្គម
៤. ផ្សារភ្ជាប់ចំណេះដឹងទ្រឹស្តីដែលបានសិក្សាក្នុងថ្នាក់រៀនទៅនឹងការអនុវត្តជាក់ស្តែង ព្រមទាំងបង្កើនសមត្ថភាព និងបទពិសោធន៍សម្រាប់ការសិក្សា និងអាជីពនាពេលអនាគត។
ការចុះទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Trip) របស់ប្អូនៗនិស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង
News Image
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Tri...
13/Nov/2026
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ​ ប៊ែលធី អន្តរជា...
07/Nov/2026
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ​ ប៊ែលធី អន្តរជា...
06/Nov/2026
News Image
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្...
06/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ (លើកទី១) នៃមហាវ...
05/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អប់រំ សិល្បៈ និងម...
05/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ វិស្វកម្ម និងមហាវ...
05/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្...
05/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ នៃមហាវិទ្យាល័យ...
05/Nov/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ នៃមហាវិទ្យាល័យ...
05/Nov/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: