ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ វិស្វកម្ម និងមហាវិទ្យាល័យ ស្ថាបត្យកម្ម របស់និស្សិតឆ្នាំទី២ ឆមាសទី១ (លើកទី១) ទាំងពីរទីតាំង ចំនួន ៧៨នាក់ កំពុងចូលរួមក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «ការចុះហ្វឹកហាត់ការងារ (Practical Training)
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ វិស្វកម្ម និងមហាវិទ្យាល័យ ស្ថាបត្យកម្ម របស់និស្សិតឆ្នាំទី២ ឆមាសទី១ (លើកទី១) ទាំងពីរទីតាំង ចំនួន ៧៨នាក់ កំពុងចូលរួមក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «ការចុះហ្វឹកហាត់ការងារ (Practical Training)» ក្រោមអធិបតីភាព លោកជំទាវ ថាំង គន្ធា អគ្គនាយិការង នៃប៊ែលធី គ្រុប និងជាអគ្គនាយិកា ក្រុមហ៊ុន LI KUN Interior នៅទីស្នាក់ការកណ្ដាល ប៊ែលធី គ្រុប។
នេះជាសកម្មភាពរបស់និស្សិតមហាវិទ្យាល័យវិស្វកម្ម និងមហាវិទ្យាល័យ ស្ថាបត្យកម្ម ឆ្នាំទី២ ឆមាសទី១ (លើកទី១) ចំនួន ៧៨នាក់ ក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាល ក្នុងកម្មវិធីចុះហ្វឹកហាត់ការងារ (Practical Training) ក្រោមអធិបតីភាព លោកជំទាវ ថាំង គន្ធា អគ្គនាយិការង នៃប៊ែលធី គ្រុប និងជាអគ្គនាយិកា ក្រុមហ៊ុន LI KUN Interior ព្រមទាំងមានការអញ្ជើញចូលរួមពី លោកបណ្ឌិត ហ៊ង វុទ្ធី ព្រឹទ្ធបុរស មហាវិទ្យាល័យ វិស្វកម្ម និងមហាវិទ្យាល័យ ស្ថាបត្យកម្ម នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រឹទ្ធបុរសរង និងគ្រូបង្រៀនកម្រិតឧត្តមផងដែរ។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួម និងផ្តល់បទបង្ហាញពីវាគ្មិនកិត្តិយសចំនួន ២រូប រួមមាន៖
១. លោក ជុំ ធារ៉ាត់ អ្នករចនាប្លង់ នៃក្រុមហ៊ុន LI KUN Interior ដែលបានធ្វើបទបង្ហាញ ក្រោមប្រធានបទ «ក្រុមហ៊ុន LI KUN Interior»។
២. លោក លី គីមឡុង អ្នករចនាប្លង់ នៃក្រុមហ៊ុន LI KUN Interior ដែលបានធ្វើបទបង្ហាញ ក្រោមប្រធានបទ «ដំណើរការនៃការងាររចនា»។
បន្ទាប់ពីបញ្ចប់កម្មវិធីសិក្ខាសាលា ថ្នាក់ដឹកនាំ និងនិស្សិតទាំងអស់ក៏បានបន្តទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាល ប៊ែលធី គ្រុប ដើម្បីស្វែងយល់បន្ថែមអំពីលទ្ធផលនៃការរចនាផ្នែកខាងក្នុង ដែលត្រូវបានបញ្ចប់ដោយក្រុមហ៊ុន LI KUN Interior។
កម្មវិធីសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖
១. និស្សិតយល់ដឹងអំពី រចនាសម្ព័ន្ធ សេវាកម្ម របស់ក្រុមហ៊ុន រចនា និងសាងសង់ផ្នែកខាងក្នុងអគារ LI KUN Interior
២. និស្សិតទទួលបានបទពិសោធន៍ថ្មី ពីអ្នករចនាប្លង់ស្ថាបត្យកម្មផ្នែកខាងក្នុង ដែលមានបទពិសោធន៍
៣. និស្សិតស្វែងយល់អំពីដំណើរការនៃការរចនាផ្នែកខាងក្នុងអគារ ចាប់ពីការសិក្សាគម្រោងពីអតិថិជន ការរចនា ការជ្រើសរើសសម្ភារៈ បច្ចេកទេសរោងជាង ក៏ដូចជាការតម្លើង និងសាងសង់ផងដែរ
៤. និស្សិតចុះទស្សនកិច្ចសិក្សាពីលទ្ធផល នៃការរចនា និងសាងសង់ផ្នែកខាងក្នុងអគារ នៅអគារទីស្នាក់ការកណ្ដាលប៊ែលធីគ្រុប
កម្មវិធីនេះ បានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១០រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Trip) របស់ប្អូនៗនិស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំងពីរទីតាំង
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Tri...
13/Nov/2026
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជា...
07/Nov/2026
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជា...
06/Nov/2026
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជំទាវទី១ នៃព្រះរាជាណាចក្រកម្...
06/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ (លើកទី១) នៃមហាវ...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អប់រំ សិល្បៈ និងម...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ វិស្វកម្ម និងមហាវ...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ នៃមហាវិទ្យាល័យ...
05/Nov/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ឆ្នាំទី២ ឆមាសទី១ នៃមហាវិទ្យាល័យ...
05/Nov/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)