សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៦ គឺ ១.ថ្នាក់ចំណេះទូទៅ ២.ថ្នាក់២ភាសា(អង់គ្លេស-ចិន) ៣.ថ្នាក់ភាសាអង់គ្លេសទូទៅ ៤.ថ្នាក់ភាសាចិនទូទៅ ៥.ថ្នាក់អភិវឌ្ឍបញ្ញា IMA ៦.ថ្នាក់ត្រៀមតេស្តអន្តរជាតិ
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៤ វគ្គផ្តាច់ព្រ័ត្រ សម្រាប់សិស្សភាសាអង់គ្លេសទូទៅកម្រិតទី៣ ទី៦ ទី៩ និងទី១២

សាលា ប៊ែលធី អន្ដរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៤ វគ្គផ្តាច់ព្រ័ត្រ សម្រាប់សិស្សានុសិស្សកម្រិតទី៣ ទី៦ ទី៩ និងទី១២ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-បណ្តុះសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ទំនុកចិត្ត និងភាពឈ្លាសវៃក្នុងការនិយាយជាសាធារណៈ
២-អភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង ការប្រើប្រាស់ភាសានិយាយ និងការបង្ហាញគំនិតឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព
៣-ពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា ការរៀបចំគំនិត និងការបង្ហាញអំណះអំណាងប្រកបដោយហេតុផល
៤-លើកកម្ពស់ការស្រាវជ្រាវ ការស្វែងរកព័ត៌មាន និងការប្រើប្រាស់ចំណេះដឹងទូទៅក្នុងការរៀបចំអត្ថបទនិយាយ
៥-បណ្តុះភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការបញ្ចេញមតិយោបល់ដោយគោរពអ្នកដទៃ
៦-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព ទេពកោសល្យ និងវាស់ស្ទង់សក្តានុពលរបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតនៅកម្រិតខ្ពស់នាពេលអនាគត។

កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្តរជាតិទី៩ (សាខាស្ទឹងមានជ័យ)។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកអភិវឌ្ឍបញ្ញា IMA ចំនួន ៧៥នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយជាគ្រូអភិវឌ្ឍបញ្ញ IMA ដ៏ល្អ?”
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោ...
29/Aug/2026
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៤ វគ្គផ្តាច់ព្រ...
11/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអំណានអប់រំ លើកទី៣ ឆ្នាំ២០២៦ វគ្គផ្តាច់ព្...
10/Aug/2026
News Image
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
08/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្ត...
07/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
News Image
📚អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧! -ថ្នាក់ចំណេះទូទៅ(ថ្នា...
05/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សចំ...
05/Aug/2026
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ