សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៦ គឺ ១.ថ្នាក់ចំណេះទូទៅ ២.ថ្នាក់២ភាសា(អង់គ្លេស-ចិន) ៣.ថ្នាក់ភាសាអង់គ្លេសទូទៅ ៤.ថ្នាក់ភាសាចិនទូទៅ ៥.ថ្នាក់អភិវឌ្ឍបញ្ញា IMA ៦.ថ្នាក់ត្រៀមតេស្តអន្តរជាតិ
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកអភិវឌ្ឍបញ្ញា IMA ចំនួន ៧៥នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយជាគ្រូអភិវឌ្ឍបញ្ញ IMA ដ៏ល្អ?”

សាលា ប៊ែលធី អន្តរជាតិបានរៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ (On the job training) ដល់លោកគ្រូ អ្នកគ្រូ ផ្នែកអភិវឌ្ឍបញ្ញា IMA ចំនួន ៧៥នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយជាគ្រូកម្រិតអភិវឌ្ឍបញ្ញ IMA ដ៏ល្អ?” ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនកិត្តិយស ចំនួន ១រូប មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ 
ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប។

សិក្ខាសាលាបំប៉នគរុកោសល្យនេះរៀបចំឡើងក្នុងគោលបំណង៖
១-ពង្រឹងសមត្ថភាព និងចំណេះដឹងផ្នែកគរុកោសល្យជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកអភិវឌ្ឍបញ្ញា IMA ឱ្យកាន់តែមានប្រសិទ្ធភាព
២-លើកកម្ពស់វិធីសាស្ត្របង្រៀន និងបច្ចេកទេសក្នុងការផ្ទេរចំណេះដឹងឱ្យសមស្របតាមកម្រិត និងសមត្ថភាពរបស់សិស្ស
៣-ពង្រឹងជំនាញក្នុងការគ្រប់គ្រងថ្នាក់រៀន ការលើកទឹកចិត្តសិស្ស និងការបង្កើតបរិយាកាសសិក្សាដែលមានភាពសកម្ម និងរីករាយ
៤-ណែនាំ និងចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធនឹងការបង្រៀន ការអនុវត្តលំហាត់ និងការអភិវឌ្ឍសមត្ថភាពគិតរហ័ស ការគណនារហ័ស និងការចងចាំរបស់សិស្ស
៥-ជំរុញឱ្យលោកគ្រូ អ្នកគ្រូ បន្តអភិវឌ្ឍខ្លួន ទាំងចំណេះដឹង វិធីសាស្ត្របង្រៀន និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំ។

សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅសាលបណ្តុះបណ្តាលជាន់ទី៣ នៃអគារស្នាក់ការកណ្តាល ប៊ែលធី គ្រុប។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកអភិវឌ្ឍបញ្ញា IMA ចំនួន ៧៥នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយជាគ្រូអភិវឌ្ឍបញ្ញ IMA ដ៏ល្អ?”
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោ...
29/Aug/2026
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៤ វគ្គផ្តាច់ព្រ...
11/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអំណានអប់រំ លើកទី៣ ឆ្នាំ២០២៦ វគ្គផ្តាច់ព្...
10/Aug/2026
News Image
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
08/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្ត...
07/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
News Image
📚អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧! -ថ្នាក់ចំណេះទូទៅ(ថ្នា...
05/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សចំ...
05/Aug/2026
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ