អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ របស់សិស្សានុសិស្សចំណេះទូទៅថ្នាក់ទី៣ ទី៦ ទី៩ និងទី១២
្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
…………………………………
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្តាច់ព្រ័ត្រ របស់សិស្សានុសិស្សចំណេះទូទៅថ្នាក់ទី៣ ទី៦ ទី៩ និងទី១២
===================
សាលា ប៊ែលធី អន្ដរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ វគ្គផ្តាច់ព្រ័ត្រ សម្រាប់សិស្សានុសិស្សថ្នាក់ទី៣ ទី៦ ទី៩ និងទី១២ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-បណ្តុះសមត្ថភាពសិស្សានុសិស្សឱ្យមានភាពក្លាហាន ទំនុកចិត្ត និងភាពឈ្លាសវៃក្នុងការនិយាយជាសាធារណៈ
២-អភិវឌ្ឍជំនាញប្រាស្រ័យទាក់ទង ការប្រើប្រាស់ភាសានិយាយ និងការបង្ហាញគំនិតឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព
៣-ពង្រឹងសមត្ថភាពក្នុងការត្រិះរិះពិចារណា ការរៀបចំគំនិត និងការបង្ហាញអំណះអំណាងប្រកបដោយហេតុផល
៤-លើកកម្ពស់ការស្រាវជ្រាវ ការស្វែងរកព័ត៌មាន និងការប្រើប្រាស់ចំណេះដឹងទូទៅក្នុងការរៀបចំអត្ថបទនិយាយ
៥-បណ្តុះភាពជាអ្នកដឹកនាំ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការបញ្ចេញមតិយោបល់ដោយគោរពអ្នកដទៃ
៦-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានបង្ហាញសមត្ថភាព ទេពកោសល្យ និងវាស់ស្ទង់សក្តានុពលរបស់ខ្លួន ដើម្បីត្រៀមចូលរួមការប្រកួតនៅកម្រិតខ្ពស់នាពេលអនាគត។
កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសហសិក្សា នៃសាលា ប៊ែលធី អន្ដរជាតិទី៩ (សាខាស្ទឹងមានជ័យ)។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិតទី៦ (Level 6) ជំនាន់ទី៧៦ ដល់ទី៧៨ នៃសាលា ប៊ែលធី អន្តរជាតិ ទាំង ២៩ទីតាំង សរុបចំនួន ១,៤៦៣នាក់ ចែកចេញជា ២ក្រុម៖ ក្រុមទី១ សាខាទី១-ទី១៣=៧៣៩នាក់ និងក្រុមទី២ សាខាទី១៤-ទី២៩=៧២៤នាក់
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
08/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្ត...
07/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
📚អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧!
-ថ្នាក់ចំណេះទូទៅ(ថ្នា...
05/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សចំ...
05/Aug/2026
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៤ ឆ្...
09/Jul/2026
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម...
02/Jul/2026
កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦...
29/Jun/2026