សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញមានមតិបើកកម្មវិធី "អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥” និង “វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី២ ឆ្នាំ២០២៥” ដោយមានការអញ្ជើញចូលរួមពីសំណាក់អគ្គនាយករង-អគ្គនាយិការរង នៃប៊ែលធី គ្រុប គណៈអធិបតី ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ សិស្ស-និស្សិត គណៈប្រតិភូ ដែលមកពី ៣០ គ្រឹះស្ថានអប់រំ នៃ ១៤ ប្រទេស និងមានការផ្សាយបន្តផ្ទាល់តាមរយៈ ZOOM Cloud Meeting ទៅកាន់សាខា នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួនប្រមាណជាង ៥០០០នាក់។
ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥ នេះ ធ្វើឡើងក្នុងគោលបំណង និងមានខ្លឹមសារដូចខាងក្រោម៖
១. លើកកម្ពស់វប្បធម៌ដ៏ត្រចះត្រចង់នៃព្រះរាជាណាចក្រកម្ពុជា និងផ្តោតលើវឌ្ឍនភាពនៃវិស័យអប់រំ និងសេដ្ឋកិច្ចជាតិទៅកាន់ឆាកអន្តរជាតិ
២. បង្កើតបណ្តាញទំនាក់ទំនងគ្នាសម្រាប់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដែលចូលរួមក្នុងសន្និសីទនេះ
៣. បង្ហាញអំពីគ្រឹះស្ថានអប់រំជាដៃគូ អំពីកម្មវិធីសិក្សាទៅកាន់សិស្សានុសិស្ស និងនិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅក្រៅប្រទេស
៤. ធ្វើកិច្ចសហប្រតិបត្តិការលើភាពជាដៃគូក្នុងការអប់រំ តាមរយៈការផ្លាស់ប្តូរសិស្ស-និស្សិត បុគ្គលិក សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ ដើម្បីលើកតម្កើងកេរ្តិ៍ឈ្មោះស្ថាប័នទាំងក្នុង និងក្រៅប្រទេស
៥. ផ្តល់ឱកាសអាហារូបករណ៍សម្រាប់សិស្ស-និស្សិត របស់ប៊ែលធី ក៏ដូចជាសាលារដ្ឋ និងសាកលវិទ្យាល័យផ្សេងៗទៀតផងដែរ
៦. ចូលរួមចំណែកនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់អាទិភាពដល់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៨ ខែមិថុនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ ឆ្នាំ២០២៦
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ ឆ្នាំ២០២៦
07/Jul/2026
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៨ ឆ្នាំ២០២៥
05/Jul/2025
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤
06/Jul/2024
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៦ ឆ្នាំ២០២៣
06/Jul/2023
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៥ ឆ្នាំ២០២២
05/May/2022
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៤ ឆ្នាំ២០២១
01/Jul/2021
News Image
សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣ ឆ្នាំ២០២០
20/Nov/2020
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ លើកទី២
13/Apr/2019
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៨
23/Jun/2018
News Image
ប្រវត្តិសន្និសីទកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
20/Jun/2018
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: