សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣ ឆ្នាំ២០២០

ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០​ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានសហការជាមួយប៊ែលធី ទំនាក់ទំនង អន្តរជាតិ រៀបចំសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣ ឆ្នាំ២០២០ (3rd BICC 2020) តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ក្រោមប្រធានបទ ការរៀបចំសម្រាប់ជីវិតសិក្សានៅបរទេសក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លី​ ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមព្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ សន្និសីទដ៏គួរឲ្យស្ញប់ស្ញែងនេះ គឺមានការចូលរួមពី ២០ សាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាដៃគូមកពី ១៣ ប្រទេសជុំវិញពិភពលោក និងសិស្សប៊ែលធីថ្នាក់ទី១២ចំនួន ៣៧០០នាក់។

 

សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០២០ បានផ្តល់ជាវេទិកាជូនដល់គ្រឹះស្ថានឧត្តមសិក្សាជុំវិញពិភពលោកសម្រាប់បង្កើតឱកាសដល់សិស្ស­­-និស្សិតកម្ពុជាឲ្យមានបទពិសោធន៍ផ្នែកការសិក្សាតាមរយៈកម្មវិធីផ្លាស់ផ្តូរសិស្ស-និស្សិត និងការសិក្សាក្រៅប្រទេស។ សន្និសីទនេះក៏បានផ្តល់នូវ ឱកាសដ៏ទូលំទូលាយជូនដល់ដៃគូវិស័យអប់រំ ក្នុងការចុះអនុស្សារណៈយោគយល់ (MoU) ជាមួយសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ក៏ដូចជាការចែករំលែកព័ត៌មានផ្សេងៗអំពីកម្មវិធីសិក្សា​ វគ្គសិក្សា ទីតាំង​ចំណាយការរស់នៅ និងព័ត៌មានផ្សេងៗទៀតជាពិសេសការផ្តល់អាហារូបករណ៏ទៅសិក្សានៅក្រៅប្រទេស ដែលជាផ្នែកមួយនៃកម្មវិធី។ សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី​ ឆ្នាំ២០២០ នេះជាការចូលរួមចំណែកដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សនៅព្រះរាជាណាចក្រកម្ពុជា។

News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤
06/Jul/2024
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៦ ឆ្នាំ២០២៣
06/Jul/2023
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៥ ឆ្នាំ២០២២
05/May/2022
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៤ ឆ្នាំ២០២១
01/Jul/2021
News Image
សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣ ឆ្នាំ២០២០
20/Nov/2020
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ លើកទី២
13/Apr/2019
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៨
23/Jun/2018
News Image
ប្រវត្តិសន្និសីទកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
20/Jun/2018
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: