សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៤ ឆ្នាំ២០២១

សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៤ ឆ្នាំ២០២១ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី០១-០២ ខែកក្កដា ឆ្នាំ២០២១​ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សាខាទី១ (ទួលស្លែង) តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ ការរៀបចំសម្រាប់ជីវិតសិក្សានៅបរទេសក្នុងបរិបទជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពីសាកលវិទ្យាល័យដៃគូល្បីៗ ចំនួន ៣៥ មកពី ១៤ ប្រទេសជុំវិញពិភពលោក។ សន្និសីទនេះគឺជាវេទិកាអន្តរជាតិសម្រាប់ដៃគូវិស័យអប់រំរបស់យើងដើម្បីផ្តល់ព័ត៌មានល្អៗអំពីគ្រឹះស្ថានពួកគេ និងផ្សព្វផ្សាយពីសមាហរណកម្មវិស័យអប់រំជាសាកល។

សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៤ ឆ្នាំ២០២១ នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១-ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច​ ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក

២-បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស

៣-ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី

៤-បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម

៥-ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន

៦-លើកកម្ពស់កិត្តិនាមរបស់គ្រឹះស្ថានអប់រំទាំងក្នុងប្រទេស ថ្នាក់តំបន់ និងពិភពលោក

៧-ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស

៨-ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ និង

៩-ផ្សព្វផ្សាយ និងបង្កលក្ខណៈងាយស្រួលជូនសិស្ស-និស្សិតកម្ពុជាដែលមានលទ្ធភាពបង់ថ្លៃសិក្សា ហើយចង់ទៅរៀននៅក្រៅប្រទេស អាចទាក់ទងការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ ដើម្បីសាកសួរព័ត៌មាន និងជួយសម្របសម្រួលរៀបចំបែបបទជូនបានយ៉ាងឆាប់រហ័ស។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤
06/Jul/2024
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៦ ឆ្នាំ២០២៣
06/Jul/2023
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៥ ឆ្នាំ២០២២
05/May/2022
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៤ ឆ្នាំ២០២១
01/Jul/2021
News Image
សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣ ឆ្នាំ២០២០
20/Nov/2020
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ លើកទី២
13/Apr/2019
News Image
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៨
23/Jun/2018
News Image
ប្រវត្តិសន្និសីទកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
20/Jun/2018
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: