ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៦-០៨ ខែមិថុនា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ ស្ពានអាកាសចោមចៅ ក្រោមប្រធានបទ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេស” ដែលត្រូវបានចូលរួមគ្រឹះស្ថានអប់រំ និងសាកលវិទ្យាល័យដៃគូចំនួន៣៣ស្ថាប័ន មកពី ១៨ប្រទេសជុំវិញពិភពលោក និងមានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងអគ្គនាយក អគ្គនាយិការរង នៃប៊ែលធី គ្រុប គណៈអធិបតី ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងសិស្ស-និស្សិត សរុបប្រមាណ ៥,០០០នាក់។
សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤ នេះ ធ្វើឡើងក្នុងគោលបំណង និងមានខ្លឹមសារដូចខាងក្រោម៖
១. ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក
២. បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣. ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤. បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម ដើម្បីជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៥. ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
៦. ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។
លើសពីនេះទៅទៀត សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤ នេះ ក៏បានរៀបចំការសម្តែងរបាំខ្មែរ និងការបង្ហាញពីវប្បធម៌ អរិយធម៌ខ្មែរ ជាច្រើនបែប និងច្រើនទម្រង់ ដើម្បីផ្សព្វផ្សាយអំពីព្រះរាជាណាចក្រកម្ពុជាទៅដល់ពិភពលោកផងដែរ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៧ ឆ្នាំ២០២៤
06/Jul/2024
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៦ ឆ្នាំ២០២៣
06/Jul/2023
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៥ ឆ្នាំ២០២២
05/May/2022
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៤ ឆ្នាំ២០២១
01/Jul/2021
សន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣ ឆ្នាំ២០២០
20/Nov/2020
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៩ លើកទី២
13/Apr/2019
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ឆ្នាំ២០១៨
23/Jun/2018
ប្រវត្តិសន្និសីទកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
20/Jun/2018
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)