សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៦ គឺ ១.ថ្នាក់ចំណេះទូទៅ ២.ថ្នាក់២ភាសា(អង់គ្លេស-ចិន) ៣.ថ្នាក់ភាសាអង់គ្លេសទូទៅ ៤.ថ្នាក់ភាសាចិនទូទៅ ៥.ថ្នាក់អភិវឌ្ឍបញ្ញា IMA ៦.ថ្នាក់ត្រៀមតេស្តអន្តរជាតិ
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៧-ទី៨ និងភាសាអង់គ្លេសទូទៅកម្រិតទី៧-ទី៨ (Level 7-8) សរុបចំនួន ៧៨៤៣ នាក់ ចូលរួមកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «ការយល់ដឹងអំពីគ្រឿងញៀន និងផលប៉ះពាល់នៃបារីអេឡិចត្រូនិក»

សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) «ការយល់ដឹងពីគ្រឿងញៀន និងផលប៉ះពាល់នៃបារីអេឡិចត្រូនិក(Vape)» ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសចំនួន ២រូប ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់សិស្សានុសិស្សថ្នាក់ទី៧-ទី៨ និងកម្រិតទី៧-ទី៨ (Level 7-8) នៅគ្រប់សាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣២ទីតាំង សរុបចំនួន ៧៨៤៣ នាក់ ដោយមានការចូលរួមតាមបែបចម្រុះ (ចូលរួមដោយផ្ទាល់នៅសាលសហសិក្សានៃសាលា ប៊ែលធី អន្តរជាតិទី៩-សាខាស្ទឹងមានជ័យ ចំនួន ៣៦៣ នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក ZOOM Workplace & Telegram Channel Live Stream ចំនួន ៧៤៨០ នាក់) នាថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថា កម្មវិធីបង្កើនចំណេះដឹងទូទៅគឺជាកម្មវិធីសិក្សាបន្ថែមទី២ ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ លើកម្មវិធីសិក្សារបស់ក្រសួងអប់រំដែលមានស្រាប់។ 

គោលបំណងសំខាន់ នៃការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីឱ្យសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិទាំងអស់ទទួលបាននូវការអប់រំ អំពីការយល់ដឹងទូទៅពីគ្រឿងញៀន ហើយជៀសផុតពីការប្រើប្រាស់គ្រឿងញៀនតាមរយៈរូបភាពផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សា អំពើអនាចារក្នុងគ្រួសារ និងសង្គមផងដែរ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកអភិវឌ្ឍបញ្ញា IMA ចំនួន ៧៥នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយជាគ្រូអភិវឌ្ឍបញ្ញ IMA ដ៏ល្អ?”
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ ជូនដល់លោ...
29/Aug/2026
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៤ វគ្គផ្តាច់ព្រ...
11/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអំណានអប់រំ លើកទី៣ ឆ្នាំ២០២៦ វគ្គផ្តាច់ព្...
10/Aug/2026
News Image
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម...
08/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ លើកទី១១ ឆ្នាំ២០២៦ វគ្គផ្ត...
07/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៦ វគ្គផ្តាច់ព្...
06/Aug/2026
News Image
📚អបអរសាទរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧! -ថ្នាក់ចំណេះទូទៅ(ថ្នា...
05/Aug/2026
News Image
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល រដូវកាលទី៥ ឆ្នាំ២០២៦ សម្រាប់សិស្សចំ...
05/Aug/2026
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ