សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៦ គឺ ១.ថ្នាក់ចំណេះទូទៅ ២.ថ្នាក់២ភាសា(អង់គ្លេស-ចិន) ៣.ថ្នាក់ភាសាអង់គ្លេសទូទៅ ៤.ថ្នាក់ភាសាចិនទូទៅ ៥.ថ្នាក់អភិវឌ្ឍបញ្ញា IMA ៦.ថ្នាក់ត្រៀមតេស្តអន្តរជាតិ
សូមអនុមោទនាកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ “ទស្សនទានព្រះពុទ្ធសាសនា” ជូនដល់សិស្សានុសិស្សផ្នែកចំណេះទូទៅថ្នាក់ទី៩ និងភាសាអង់គ្លេសទូទៅ កម្រិតទី៩ (Level 9) នៅវត្តនិគ្រោធវ័ន គល់ទទឹង សរុបចំនួន ៣,៥៨៥ នាក់

សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ “ទស្សនទានព្រះពុទ្ធសាសនា” ជូនដល់សិស្សានុសិស្សផ្នែកចំណេះទូទៅថ្នាក់ទី៩ និងភាសាអង់គ្លេសទូទៅ កម្រិតទី៩ (Level 9) មកពីបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣២ទីតាំង ចំនួន ៣,៥៨៥ នាក់ ដឹកនាំដោយ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ក្រោមព្រះអធិបតីភាព សម្តេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព សមាជិក និងជាអគ្គលេខាធិការរង ថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីនេះប្រព្រឹត្តទៅតាមបែបចម្រុះ (ចូលរួមដោយផ្ទាល់វត្តនិគ្រោធវ័ន “គល់ទទឹង”  ចំនួន ៦៣២ នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក ZOOM Workplace & Telegram Channel Live Stream ចំនួន ២៩៥៣ នាក់) នាថ្ងៃពុធ ៧កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦។

គួរបញ្ជាក់ផងដែរថាកម្មវិធីបង្កើនចំណេះដឹងទូទៅគឺជាកម្មវិធីសិក្សាបន្ថែមទី២ ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ លើកម្មវិធីសិក្សារបស់ក្រសួងអប់រំដែលមានស្រាប់។

គោលបំណងសំខាន់ នៃការរៀបចំកម្មវិធីនេះឡើងគឺ ដើម្បីឱ្យសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិទាំងអស់បានសិក្សាបន្ថែមពីចំណេះដឹងថ្មីមួយទៀត ព្រមទាំងលើកតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបញ្រ្ជាបព្រះពុទ្ធឱវាទដល់សិស្សានុសិស្សយល់ដឹងពីបុណ្យ បាប គុណ ទោស មានកតញ្ញូតាធម៌ចំពោះមាតាបិតា ដែលបានចិញ្ចឹមបីបាច់ថែរក្សា ក៏ដូចជាអប់រំពង្រឹងសីលធម៌ សុជីវធម៌ក្នុងសង្គមឱ្យជៀសផុតពីការប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ អំពើអនាចារ ជាពិសេសបានសិក្សាពីកម្មវិធីអប់រំផ្លូវចិត្តបានយ៉ាងច្រើនថែមទៀតផង។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រូ-អ្នកគ្រូ ផ្នែកចំណេះទូទៅ (មត្តេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១ ដល់ទី៣) ចំនួន ១៦២នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមត្តេយ្យកម្រិតខ្ពស់ និងគ្រូបឋមសិក្សាដ៏ល្អ?”
News Image
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
09/May/2026
News Image
អបអរសាទរពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រ...
02/May/2026
News Image
អបអរសាទរ ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ ន...
30/Apr/2026
News Image
អបអរសាទរ ពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ ន...
29/Apr/2026
News Image
អបអរសាទរ! កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំ...
27/Apr/2026
News Image
"គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង"🎓 "អ...
25/Apr/2026
News Image
សូមអនុមោទនាកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធ...
25/Mar/2026
News Image
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
21/Mar/2026
News Image
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី៧-...
20/Mar/2026
News Image
ពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សា ព្រមទាំងប្រគល់មេដាយ លិខិតសរស...
14/Mar/2026
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ