អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី១១ និងភាសាអង់គ្លេសទូទៅកម្រិតទី១១ (Level 11) សរុបចំនួន ៣៥១៤នាក់ ចូលរួមកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «តួនាទីយុវជននៅក្នុងសង្គម»
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «តួនាទីយុវជននៅក្នុងសង្គម» ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ដែលមានការអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសដោយ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ជូនដល់សិស្សានុសិស្សផ្នែកចំណេះទូទៅ ថ្នាក់ទី១១ និងភាសាអង់គ្លេសទូទៅកម្រិតទី១១ (Level 11) នៅតាមបណ្តាសាខា នៃសាលា ប៊ែលធី អន្តរជាតិទាំង ៣២ទីតាំង សរុបចំនួន ៣៥១៤នាក់ ដោយមានការចូលរួមតាមបែបចម្រុះ (ចូលរួមដោយផ្ទាល់នៅសាលសហសិក្សានៃសាលា ប៊ែលធី អន្តរជាតិទី៩-សាខាស្ទឹងមានជ័យ ចំនួន ៤១៧ នាក់ និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិចត្រូនិក Zoom Workplace & Telegram Channel Live Stream ចំនួន ៣០៩៧ នាក់) នាព្រឹកថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។
គួរបញ្ជាក់ផងដែរថា កម្មវិធីបង្កើនចំណេះដឹងទូទៅគឺជាកម្មវិធីសិក្សាបន្ថែមទី២ ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង១២ លើកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាដែលមានស្រាប់។
គោលបំណងសំខាន់ នៃការរៀបចំកម្មវិធីនេះឡើងគឺដើម្បីឱ្យសិស្សានុសិស្សទាំងអស់យល់ដឹងអំពីតួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់យុវជន អភិវឌ្ឍសមត្ថភាព និងពង្រឹងចំណេះដឹងឱ្យបានទូលំទូលាយ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ និងចូលរួមអភិវឌ្ឍសង្គមជាតិឱ្យបានរីកចម្រើនប្រកបដោយសមត្ថភាព។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី១១ និងភាសាអង់គ្លេសទូទៅកម្រិតទី១១ (Level 11) សរុបចំនួន ៣៥១៤នាក់ ចូលរួមកម្មវិធីសិក្សាបន្ថែម (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្រោមប្រធានបទ «តួនាទីយុវជននៅក្នុងសង្គម»
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី១១...
03/Mar/2026
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យបង្រៀនភាសាអង់គ្លេសជូន លោកគ្រូ អ្នកគ្រ...
26/Feb/2026
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (...
21/Feb/2026
"កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៣ វគ្គផ្ដាច់ព្រ័ត្រ កម្រិ...
21/Feb/2026
"កម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស លើកទី២ វគ្គផ្តាច់ព្រ័ត្រកម្រិតប...
20/Feb/2026
"អបអរសាទរពិធីចុះហត្ថលេខានៃអនុស្សរណៈយោគយល់គ្នា និងភាពជាដៃគូរជាមួយក្រុមហ...
14/Feb/2026
កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ...
07/Feb/2026
កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៥ វគ្គពាក់កណ្តាលផ្តាច់ព្...
31/Jan/2026
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការភាពជាដៃគូរ រវាងសាកលវិទ្យាល័យ ប៊ែល...
29/Jan/2026