សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ ឆ្នាំទី៤ ឆមាសទី២ ទាំង២ទីតាំង សរុបចំនួន ១,៦៧៩នាក់ មកពីគ្រប់វេនសិក្សា និងគ្រប់មហាវិទ្យាល័យ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ (១ថ្ងៃ វិលល្ងាច)

នេះជាសកម្មភាពរបស់និស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (ទីតាំងទី២-ស្ពានអាកាសចោមចៅ) មកពីមហាវិទ្យាល័យខុសៗគ្នា (វេនព្រឹក) សរុបចំនួន ២៩៦នាក់ កំពុងចុះទស្សនកិច្ច និងថតរូបអនុស្សាវរីយ៍ នៅទីតាំងរូបសំណាក “ព្រះថោងតោងស្បៃនាងនាគ” ស្ថិតនៅខេត្តព្រះសីហនុ។ រូបសំណាក “ព្រះថោងតោងស្បៃនាងនាគ” មានកម្ពស់ជាង ២១ម៉ែត្រ ដាក់បែរព្រះភក្ត្រឆ្ពោះទៅសមុទ្រ ដោយសាររឿងព្រេងនៃការកកើតនគរខ្មែរ គឺនាងនាគបានឱ្យព្រះថោងតោងកន្ទុយ ឬស្បៃ ដើម្បីមុជទឹក ហោះទៅកាន់ឋានស្ដេចភុជង្គនាគ ដើម្បីជួបមាតា បិតារបស់ព្រះនាង ហើយនោះ គឺជានិមិត្តរូបនៃការកកើតទឹកដី អរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់នគរខ្មែរ គោកធ្លក ដែលគេឃើញមានតរៀងមក ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្មែរ រហូតដល់សព្វថ្ងៃ។ ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ១២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយធ្វើដំណើរតាមរយៈរថយន្តទំនើប ប៊ែលធី ទេសចរណ៍។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ ឯកឧត្តម សួស យ៉ារ៉ា ទទួលបាន «ពានរង្វាន់ឥស្សរជនឆ្នើមរបស់អាយប៉ា» នៅប្រទេសហ្វីលីពីន
News Image
អបអរសាទរ ឯកឧត្តម សួស យ៉ារ៉ា ទទួលបាន «ពានរង្វាន់ឥស្សរជនឆ្នើមរបស់អាយប៉ា»...
21/Nov/2026
News Image
អបអរសាទរសភានៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសធ្វើជាប្រធានអាយប៉ា និងជាម្ចា...
21/Nov/2026
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ​ ប៊ែលធី អន្តរជា...
21/Nov/2026
News Image
កិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើក...
20/Nov/2026
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បន្តទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ
17/Nov/2026
News Image
កម្មវិធីបិទការចុះវាយតម្លៃគុណភាពអប់រំ ដើម្បីផ្តល់ការទទួលស្គាល់គុណភាពអប់...
17/Nov/2026
News Image
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Tri...
13/Nov/2026
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បន្តទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ
13/Nov/2026
News Image
មន្រ្តីជំនាញ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) បន្តច...
13/Nov/2026
News Image
កម្មវិធី ការចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំ នៅសាកលវិទ្យាល័យប៊...
12/Nov/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: