ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
កម្មវិធី ការចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអបរំនៃកម្ពុជា (ACC)
កម្មវិធី ការចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអបរំនៃកម្ពុជា (ACC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមមន្ត្រីវាយតម្លៃ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអបរំនៃកម្ពុជា (ACC)"
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធី ការចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំ នៅសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអបរំនៃកម្ពុជា (ACC) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមមន្ត្រីវាយតម្លៃ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអបរំនៃកម្ពុជា (ACC) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង ក្រុមមន្ត្រីវាយតម្លៃគុណភាពអប់រំ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរស់រង បុគ្គលិក គ្រូបង្រៀនថ្នាក់ឧត្តម និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើចំណុចសំខាន់ៗ ដូចជា៖
១. បេសកកម្ម គោលបំណង និងគោលដៅ ៖ សាកលវិទ្យាល័យត្រូវមានទស្សនវិស័យ បេសកកម្ម និងគោលដៅច្បាស់លាស់ ព្រមទាំងមានផែនការយុទ្ធសាស្ត្រក្នុងការដឹកនាំស្ថាប័ន។
២. រចនាសម្ព័ន្ធ គ្រប់គ្រង និងរដ្ឋបាល ៖ មានប្រព័ន្ធដឹកនាំ និងគ្រប់គ្រងដែលមានតម្លាភាព គណនេយ្យភាព និងមានប្រសិទ្ធភាពខ្ពស់។
៣. កម្មវិធីសិក្សា ៖ ការរៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សាប្រកបដោយគុណភាព ទាន់សម័យ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
៤. ដំណើរការបង្រៀន និងរៀន ៖ ការប្រកាសប្រើប្រាស់វិធីសាស្ត្របង្រៀនទំនើបៗ ការវាយតម្លៃលទ្ធផលសិក្សារបស់និស្សិតដោយយុត្តិធម៌ និងការជំរុញការរៀនសូត្រដោយខ្លួនឯង។
៥. សាស្ត្រាចារ្យ និងបុគ្គលិក ៖ សាស្ត្រាចារ្យ និងបុគ្គលិកត្រូវមានគុណវុឌ្ឍិ (កម្រិតសញ្ញាបត្រ/បទពិសោធន៍) គ្រប់គ្រាន់ និងមានការអភិវឌ្ឍសមត្ថភាពជាប្រចាំ។
៦. សេវាកម្ម និងការគាំទ្រនិស្សិត ៖ ការផ្តល់ប្រឹក្សាសិក្សា អាហារូបករណ៍ សេវាសុខភាព ព័ត៌មានវិទ្យា និងការតម្រង់ទិសការងារជូននិស្សិត។
៧. ធនធានសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ ៖ មានបន្ទប់រៀន បន្ទប់ពិសោធន៍ បណ្ណាល័យ ប្រព័ន្ធ IT និងបរិក្ខារសិក្សាគ្រប់គ្រាន់ និងមានសុវត្ថិភាព។
៨. ការស្រាវជ្រាវ និងការអភិវឌ្ឍ ៖ ការមានគោលនយោបាយ ថវិកា និងសកម្មភាពស្រាវជ្រាវបែបវិទ្យាសាស្ត្រជាក់ស្តែងនៅក្នុងសាកលវិទ្យាល័យ។
៩. ប្រព័ន្ធធានាគុណភាពផ្ទៃក្នុង ៖ ការមានរចនាសម្ព័ន្ធ និងប្រព័ន្ធស្វ័យវាយតម្លៃខ្លួនឯងជាប្រចាំ ដើម្បីកែលម្អគុណភាពឱ្យកាន់តែប្រសើរឡើងឥតឈប់ឈរ។
កម្មវិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង)។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ ឯកឧត្តម សួស យ៉ារ៉ា ទទួលបាន «ពានរង្វាន់ឥស្សរជនឆ្នើមរបស់អាយប៉ា» នៅប្រទេសហ្វីលីពីន
អបអរសាទរ ឯកឧត្តម សួស យ៉ារ៉ា ទទួលបាន «ពានរង្វាន់ឥស្សរជនឆ្នើមរបស់អាយប៉ា»...
21/Nov/2026
អបអរសាទរសភានៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសធ្វើជាប្រធានអាយប៉ា និងជាម្ចា...
21/Nov/2026
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជា...
21/Nov/2026
កិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើក...
20/Nov/2026
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បន្តទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ
17/Nov/2026
កម្មវិធីបិទការចុះវាយតម្លៃគុណភាពអប់រំ ដើម្បីផ្តល់ការទទួលស្គាល់គុណភាពអប់...
17/Nov/2026
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Tri...
13/Nov/2026
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បន្តទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ
13/Nov/2026
មន្រ្តីជំនាញ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) បន្តច...
13/Nov/2026
កម្មវិធី ការចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំ នៅសាកលវិទ្យាល័យប៊...
12/Nov/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)