សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
កម្មវិធីបិទការចុះវាយតម្លៃគុណភាពអប់រំ ដើម្បីផ្តល់ការទទួលស្គាល់គុណភាពអប់រំ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំ "កម្មវិធីបិទការចុះវាយតម្លៃគុណភាពអប់រំ ដើម្បីផ្តល់ការទទួលស្គាល់គុណភាពអប់រំ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC)"  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាមន្រ្តីជំនាញវាយតម្លៃគុណភាពអប់រំ របស់គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ព្រមទាំង សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។
ជាមួយគ្នានេះ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញវាយតម្លៃគុណភាពអប់រំ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការចុះពិនិត្យ វាយតម្លៃ ព្រមទាំងផ្តល់នូវមតិយោបល់ និងអនុសាសន៍ដ៏មានតម្លៃ សម្រាប់ជាមូលដ្ឋានក្នុងការពង្រឹង និងបន្តអភិវឌ្ឍគុណភាពអប់រំរបស់សាកលវិទ្យាល័យឱ្យកាន់តែប្រសើរឡើង។
កម្មវិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង)។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ ឯកឧត្តម សួស យ៉ារ៉ា ទទួលបាន «ពានរង្វាន់ឥស្សរជនឆ្នើមរបស់អាយប៉ា» នៅប្រទេសហ្វីលីពីន
News Image
អបអរសាទរ ឯកឧត្តម សួស យ៉ារ៉ា ទទួលបាន «ពានរង្វាន់ឥស្សរជនឆ្នើមរបស់អាយប៉ា»...
21/Nov/2026
News Image
អបអរសាទរសភានៃសាធារណរដ្ឋសិង្ហបុរី ក្នុងឱកាសធ្វើជាប្រធានអាយប៉ា និងជាម្ចា...
21/Nov/2026
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យ​ ប៊ែលធី អន្តរជា...
21/Nov/2026
News Image
កិច្ចប្រជុំពេញអង្គលើកទី២ នៃមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើក...
20/Nov/2026
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បន្តទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ
17/Nov/2026
News Image
កម្មវិធីបិទការចុះវាយតម្លៃគុណភាពអប់រំ ដើម្បីផ្តល់ការទទួលស្គាល់គុណភាពអប់...
17/Nov/2026
News Image
ជួបគ្នាឆាប់ៗនេះ នៅខេត្តព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចសិក្សា (Field Tri...
13/Nov/2026
News Image
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បន្តទទួលចុះឈ្មោះចូលរៀនជារៀងរាល់ថ្ងៃ
13/Nov/2026
News Image
មន្រ្តីជំនាញ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (ACC) បន្តច...
13/Nov/2026
News Image
កម្មវិធី ការចុះវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំ នៅសាកលវិទ្យាល័យប៊...
12/Nov/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: