អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រូ-អ្នកគ្រូ ផ្នែកចំណេះទូទៅ (ថ្នាក់ទី៤ ដល់ទី៦) ចំនួន ១៨៨នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូបឋមសិក្សាដ៏ល្អ?”
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំសិក្ខាសាលាបំប៉នគរុកោសល្យ (On the job training) ជូនដល់លោកគ្រូ-អ្នកគ្រូ ផ្នែកចំណេះទូទៅ ដែលកំពុងបង្រៀនថ្នាក់ទី៤ ដល់ទី៦ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូបឋមសិក្សាដ៏ល្អ?” ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនកិត្តិយស ចំនួន ៣រូប មកពីវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។
ក្នុងសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីប្រធាន-អនុប្រធានការិយាល័យចំណេះទូទៅ នាយករងសាខាទទួលបន្ទុកផ្នែកចំណេះទូទៅ (DK) និងលោកគ្រូ-អ្នកគ្រូថ្នាក់ទី៤ ដល់ទី៦ មកពីគ្រប់សាខានៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ១៨៨ នាក់ ផងដែរ។
សិក្ខាសាលាបំប៉នគរុកោសល្យនេះ រៀបចំឡើងក្នុងគោលបំណង៖
១-ពង្រឹងគុណភាពអប់រំ និងបង្កើនសមត្ថភាពបង្រៀនជូនលោកគ្រូ-អ្នកគ្រូ ផ្នែកចំណេះទូទៅឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
២-ចែករំលែកចំណេះដឹង បទពិសោធន៍ថ្មីៗ និងវិធីសាស្ត្របង្រៀនទំនើបៗ ស្របតាមតម្រូវការនៃវិស័យអប់រំនាបច្ចុប្បន្ន
៣-បណ្តុះសមត្ថភាពលោកគ្រូ-អ្នកគ្រូក្នុងការរៀបចំផែនការបង្រៀន ការប្រើប្រាស់សម្ភារឧបទេស និងការអនុវត្តសកម្មភាពសិក្សាក្នុងថ្នាក់រៀន
៤-ពង្រឹងជំនាញគ្រប់គ្រងថ្នាក់រៀន ការទំនាក់ទំនងជាមួយសិស្ស និងការដោះស្រាយបញ្ហាផ្សេងៗក្នុងដំណើរការបង្រៀន
៥-លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ស្មារតីទទួលខុសត្រូវ និងការធ្វើខ្លួនជាគំរូល្អសម្រាប់សិស្សានុសិស្ស
៦-ជំរុញការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនឱ្យស្របតាមបាវចនាប៊ែលធី គឺ “គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌”
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប៕
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រូ-អ្នកគ្រូ ផ្នែកចំណេះទូទៅ (ថ្នាក់ទី៤ ដល់ទី៦) ចំនួន ១៨៨នាក់ ក្រោមប្រធានបទ “តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូបឋមសិក្សាដ៏ល្អ?”
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
25/Jun/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
28/May/2026
អបអរសាទរ កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំណ...
23/May/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាបំប៉នគរុកោសល្យជូនលោកគ្រ...
09/May/2026
អបអរសាទរពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រ...
02/May/2026
អបអរសាទរ ពិធីបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ ន...
30/Apr/2026
អបអរសាទរ ពិធីបើកវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមជូនដល់បុគ្គលិកអប់រំ ន...
29/Apr/2026
អបអរសាទរ! កម្មវិធីសិក្សាបន្ថែមទី២ (កម្មវិធីបង្កើនចំណេះដឹងទូទៅ) ក្នុងចំ...
27/Apr/2026
"គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង"🎓
"អ...
25/Apr/2026