សិក្ខាសាលា ស្តីពី "Hospitality Management, Central Kitchen Innovation, and Food Safety Technology in the Modern Foodservice Industry" ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃ ៣យប់ របស់សិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទៅកាន់ប្រទេសម៉ាឡេស៊ី
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ដឹកនាំសិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចូលរួមក្នុងកម្មវិធីសិក្ខាសាលា ស្តីពី "Hospitality Management, Central Kitchen Innovation, and Food Safety Technology in the Modern Foodservice Industry" ដោយទទួលបានការស្វាគមន៍ និងធ្វើបទបង្ហាញចែករំលែក អំពីប្រធានបទ “Embracing Technology and Effective Transformation of Traditional Kitchen Operation through Simplification” ពីសំណាក់ លោក Soh Chung-Ky នាយកប្រត្តិបត្តិនៃក្រុមហ៊ុន ប៊ែងហ្គីគ្រុប ព្រមទាំងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រុមការងារប៊ែលធី ទំនាក់ទំនងអន្តរជាតិ និងថ្នាក់ដឹកនាំ នៃក្រុមហ៊ុន ប៊ែងហ្គីគ្រុប និង Catering Association of Singapore ផងដែរ ។ តាមរយៈកម្មវិធីសិក្ខាសាលានេះ សិស្សានុសិស្ស និងនិស្សិត មានឱកាសស្វែងយល់ពីឧស្សាហកម្មនៃវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ សង្កេតមើលការអនុវត្តការគ្រប់គ្រងផ្ទះបាយដ៏ទំនើប និងសិក្សាអំពីប្រតិបត្តិការនៃផ្ទះបាយ រមណីយដ្ឋាន និងសណ្ឋាគារល្បីៗ។
ដំណើរទស្សនកិច្ចសិក្សានេះក៏បានផ្ដល់ឱកាសឱ្យសិស្សានុសិស្ស និងនិស្សិត ចូលរួមក្នុងការពិភាក្សាជាក្រុម និងការចុះទៅទស្សនាទីតាំងផ្ទាល់ ដែលជួយឱ្យទទួលបានចំណេះដឹងជាក់ស្តែង អភិវឌ្ឍជំនាញទំនាក់ទំនង និងពង្រីកទស្សនៈវិស័យផ្ទាល់ខ្លួនផងដែរ។ លើសពីនេះ កម្មវិធីនេះកាន់តែពង្រឹងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងក្រុមហ៊ុន Bangi Group of Companies ខណៈពេលដែលផ្តល់ឱកាសឱ្យសិស្សា និងនិស្សិតមានទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច និងម្ហូបអាហារ ព្រមទាំងទទួលបានបទពិសោធន៍បរិយាកាសថ្មី និងបង្កើតទំនាក់ទំនងដ៏មានអត្ថន័យជាមួយមិត្តរួមថ្នាក់។
កម្មវិធីសិក្ខាសាលានេះ បានរៀបចំឡើងទៅនាថ្ងៃអង្គារ ៧រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅBangi Resort Hotel ប្រទេសម៉ាឡេស៊ី។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ការអញ្ជើញមកដល់ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព នៅព្រលានយន្តហោះអន្តរជាតិកូឡាឡាំពួរ ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃ ៣យប់ របស់សិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទៅកាន់ប្រទេសម៉ាឡេស៊ី
ការអញ្ជើញមកដល់ប្រទេសម៉ាឡេស៊ី ប្រកបដោយសុខសុវត្ថិភាព នៅព្រលានយន្តហោះអន្ត...
10/Mar/2026
សិក្ខាសាលា ស្តីពី "Making the Most of Your Internship" ក្នុងឱកាស នៃដំណ...
10/Mar/2026
សិក្ខាសាលា ស្តីពី "Hospitality Management, Central Kitchen Innovation,...
10/Mar/2026
✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ សម្រាប់សិស្ស-និស្សិត...
28/Aug/2025
✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ សម្រាប់សិស្ស-និស្សិត...
28/Aug/2025
✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ សម្រាប់សិស្ស-និស្សិត...
27/Aug/2025
✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ សម្រាប់សិស្ស-និស្សិត...
26/Aug/2025
✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ សម្រាប់សិស្ស-និស្សិត...
26/Aug/2025
✈️ អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារយៈពេល ៥ថ្ងៃ៤យប់ សម្រាប់សិស្ស-និស្សិត...
25/Aug/2025