៣- បញ្ជូនសិស្ស-និស្សិតទូទៅគ្រប់ប្រទេសទូទាំងប្រទេស ទៅទស្សនកិច្ចសិក្សានៅក្រៅប្រទេស
I. សេចក្តីផ្តើម
សេវាកម្មនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីបញ្ជូនសិស្ស-និស្សិតទូទៅគ្រប់ប្រភេទ ទូទាំងប្រទេសទៅធ្វើទស្សនកិច្ចសិក្សា (Study Tours) រយៈពេលមួយសប្ដាហ៍ ឬពីរសប្ដាហ៍ ឬមួយខែ នៅតាមបណ្ដាសាលា ឬសាកលវិទ្យាល័យជាដៃគូនៅឯក្រៅប្រទេសដែលបានចុះ (MOU) ជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ តាម រយៈកម្មវិធីទស្សនកិច្ចសិក្សានេះ សិស្ស-និស្សិត ទាំងអស់នឹងមានឱកាសអភិវឌ្ឍសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ និងជំនាញសម្រាប់ការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ ជាមួយគ្នានោះផងដែរ សិស្ស-និស្សិតនឹងបានយល់កាន់តែច្បាស់អំពី វប្បធម៌ អរិយធម៌ និងបានផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ព្រមទាំងបានឃើញការរីកចម្រើនរបស់ប្រទេសទាំងអស់នោះ និងបានយល់ដឹងពីស្ថានភាពជាក់ស្ដែង នៅតាមបណ្ដាប្រទេសនីមួយៗដែលសិស្ស-និស្សិតរបស់យើងបានទៅធ្វើទស្សនកិច្ច។
II. ការប្រឹក្សាយោបល់
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ មានមន្ត្រីជំនាញៗ និងមានបទពិសោធន៍ខ្ពស់ ក្នុងការដោះស្រាយចម្ងល់ និងផ្ដល់យោបល់ជូនភ្ញៀវដែលជាសិស្ស-និស្សិត ឬមាតាបិតា អាណាព្យាបាលទាំងអស់ ដើម្បីឲ្យយល់កាន់តែច្បាស់អំពីការទៅធ្វើទស្សនកិច្ចសិក្សា ;(Study Tours) និងផលប្រយោជន៍នៃការធ្វើដំណើរទស្សនកិច្ចសិក្សានេះ។ ជាមួយគ្នានេះផងដែរ មន្ត្រីរបស់ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ក៏ផ្តល់ជូនព័ត៌មានយ៉ាងលម្អិតអំពីកម្មវិធី និងសកម្មភាពផ្សេងៗ ដែលរៀបចំឡើងដោយសាលា ឬសាកលវិទ្យាល័យជាដៃគូល្បីៗនៃបណ្តាប្រទេសជុំវិញពិភពលោករួមមាន៖ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្រ្តាលី ញូវហ្សេឡេន សិង្ហបុរី ចិន ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី។ល។
III. ការរៀបចំឯកសារ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ធានារៀបចំសំណុំឯកសារពាក់ព័ន្ធនានាជូនដល់សិស្ស-និស្សិតយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់បំផុតដូចជា៖
- រៀបចំបំពេញបែបបទ និងប្រវត្តិរូបសុំទិដ្ឋាកាពីស្ថានទូត
- ស្នើសុំឯកសារពីសាកលវិទ្យាល័យឯក្រៅប្រទេស ដូចជា I20 លិខិតបញ្ជាក់ (Confirmation Letter) លិខិតអនុញ្ញាត (Admission Letter) និងឯកសារផ្សេងៗទៀត
- បកប្រែឯកសារជាភាសាអង់គ្លេស ដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សញ្ញាបត្រ និងឯកសារដែលពាក់ព័ន្ធផ្សេងៗ
- ជូនសិស្ស-និស្សិតទៅសម្ភាសន៍នៅស្ថានទូត
- ជួយសម្របសម្រួលធ្វើលិខិតឆ្លងដែន និងកក់សំបុត្រយន្តហោះ
- ទាក់ទងដោយផ្ទាល់ជាមួយសាកលវិទ្យាល័យ ដែលសិស្ស-និស្សិតត្រូវទៅធ្វើទស្សនកិច្ចសិក្សា។
IV. ការតាមដានការសិក្សារបស់សិស្ស-និស្សិតក្នុងអំឡុងពេលធ្វើទស្សនកិច្ចសិក្សា
ដើម្បីបង្កើនទំនុកចិត្តខ្ពស់ ជូនដល់មាតាបិតា អាណាព្យាបាល និងសិស្ស-និស្សិត ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានតាមដានយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតលើការធ្វើទស្សនកិច្ចសិក្សា និងការរស់នៅ របស់សិស្ស-">និស្សិត ដោយសហការជាមួយសាលា ឬសាកលវិទ្យាល័យដៃគូ ដែលសិស្ស-និស្សិតកំពុងធ្វើទស្សនកិច្ចសិក្សានោះ។