សារស្វាគមន៍ពី អគ្គនាយក ប៊ែលធី គ្រុប
សូមគោរព និង សូមស្វាគមន៍ចំពោះសម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា សិស្ស-និស្សិតទាំងអស់ ដែលបានផ្តល់ទំនុកចិត្ត និងជ្រើសរើសយក ប៊ែលធី ទំនាក់ ទំនង អន្តរ ជាតិ ដែលជាផ្នែកមួយនៃ ប៊ែលធីគ្រុប ក្នុងការប្រឹក្សាយោបល់ ដើម្បីបញ្ជូនបុត្រធីតាទៅបន្តការសិក្សានៅក្រៅប្រទេស។ ដោយមានការរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ របស់ប្រទេសកម្ពុជាយើង ក៏ដូចជាការអភិវឌ្ឍជឿនលឿន របស់ពិភពលោក ធ្វើអោយតម្រូវការធនធានមនុស្ស មានភាពចាំបាច់យ៉ាងខ្លាំង ដូច្នេះសិស្ស-និស្សិតកម្ពុជាទាំងអស់ដែលអនាគតនឹងក្លាយជាទ្រព្យដ៏មានតម្លៃ មិនអាចខ្វះបានសម្រាប់ចូលរួមក្នុងការកសាងប្រទេសជាតិត្រូវទាមទារឱ្យមានសមត្ថភាព ភាពប៉ិនប្រសប់ និងគំនិតច្នៃប្រឌិតខ្ពស់ដើម្បីធានាអោយបាននូវនិរន្តរភាព នៃការអភិវឌ្ឍរបស់សង្គមជាតិ ។ ដោយឈរលើមូលដ្ឋាននៃការអប់រំ និងមានឆន្ទៈ ក្នុងការរួមចំណែកលើកស្ទួយ វិស័យអប់រំ និងបង្កើនធនធានមនុស្សនៅកម្ពុជា គណៈគ្រប់គ្រងប៊ែលធី គ្រុប មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនអំពីការបើកនូវសេវាថ្មីមួយទៀតរបស់ប៊ែលធី គ្រុប គឺ ប៊ែលធី ទំនាក់ ទំនង អន្តរ ជាតិ ។
ប៊ែលធី ទំនាក់ ទំនង អន្តរ ជាតិ មានភារកិច្ចប្រមូលព័ត៌មានទាំងឡាយស្តីពីការ សិក្សា និងការស្នាក់នៅឯក្រៅប្រទេសជូនដល់សិស្ស-និស្សិត និងអាណាព្យាបាលព្រមទាំងផ្តល់ការប្រឹក្សាយោបល់ពាក់ព័ន្ធនឹងការបន្តការសិក្សា ក៏ដូចជាការបញ្ជូន សិស្ស-និស្សិតកម្ពុជាឱ្យទៅបន្តការសិក្សា នៅក្រៅប្រទេសផងដែរ។ ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ ប៊ែលធី ទំនាក់ ទំនង អន្តរ ជាតិ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យល្បីៗ នៅឯក្រៅប្រទេសដូចជា ចក្រភពអង់គ្លេស កាណាដា សហរដ្ឋអាមេរិក អូស្រ្តាលី ញ៉ូហ្សេឡែន សិង្ហបុរី ចិន ជប៉ុន កូរ៉េ ថៃ ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត នៅលើពិភពលោក ក្នុងគោលបំណងស្វែងរកគ្រឹះស្ថានអប់រំដែលមានគុណភាពខ្ពស់ មានកេរ្តិ៍ឈ្មោះល្បីល្បាញ តម្លៃសិក្សាសមរម្យ បរិយាកាសរស់នៅល្អប្រកបដោយសុវត្ថិភាព និងផ្តល់ភាពងាយស្រួលជូនដល់សិស្ស- និស្សិត និងអាណាព្យាបាលជ្រើសរើស ឬពិចារណាមុននឹងសម្រេចចិត្តបញ្ជូនបុត្រធីតាទៅសិក្សានៅទីនោះ។
សៀវភៅព័ត៌មានដែលសិស្ស-និស្សិត និងអាណាព្យាបាលកំពុងតែអាននេះ បានពណ៌នាអំពីគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេសដែលបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយប៊ែលធី។ តាមរយៈសៀវភៅព័ត៌មាននេះ សិស្ស-និស្សិតនិងអាណាព្យាបាលនឹងទទួលបាននូវព័ត៌មានលម្អិតមួយចំនួនដែលទាក់ទងទៅនឹងទីតាំងគ្រឹះស្ថានសិក្សាមុខវិជ្ជាសិក្សាកន្លែងស្នាក់នៅការចំណាយប្រចាំថ្ងៃ និងឱកាសផ្សេងៗ ដែលនិស្សិត នឹងទទួលបានក្នុងអំឡុងពេលសិក្សា និងក្រោយពេលបញ្ចប់ការសិក្សានៅតាមបណ្តាគ្រឹះស្ថានសិក្សាទាំងនោះ។
ជាទីបញ្ចប់នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការបើកដំណើរការនូវ ប៊ែលធី ទំនាក់ទំនង អន្តរជាតិពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកសម្រេចបាននូវគោល បំណងរបស់ លោកអ្នកក្នុងការបញ្ជូនបុត្រធីតាទៅសិក្សានៅក្រៅប្រទេសប្រកបដោយ ភាពជោគជ័យ។
សូមអញ្ជើញមកកាន់ការិយាល័យ ប៊ែលធី ទំនាក់ ទំនង អន្តរ ជាតិ យើងខ្ញុំដើម្បី សាកសួរព៌ត័មាន ប្រឹក្សាយោបល់ និង ធ្វើការរៀបចំបញ្ជូនបុត្រធីតារបស់លោកអ្នកទៅ បន្តការសិក្សា នៅសាកលវិទ្យាល័យល្បីៗ នៅក្រៅប្រទេស។ បុគ្គលិកយើងខ្ញុំរង់ចាំ ទទូលស្វាគមន៍លោកអ្នកនៅរៀងរាល់ម៉ោង ធ្វើការ ប្រកបដោយភាពរួសរាយរាក់ទាក់ ជាទីបំផុត។
សូមគោរពជូនពរ សម្តេច ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា និង អតិថិជនទាំងអស់ ទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ ភារកិច្ច។ សូមអរគុណ!