ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការភាពជាដៃគូរ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង MONASH University ដើម្បីសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year)
អបអរសាទរ ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការភាពជាដៃគូរ រវាង MONASH University (Monash College) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (MONASH-BELTEI IU Cambodia) ដើម្បីសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅអគារស្នាក់ការកណ្ដាល នៃប៊ែលធី គ្រុប (BELTEI Group Headquarters) ដែលមានទីតាំងស្ថិតនៅ អគារលេខ១៧១ មហាវិថីនេហ៍រុ (២១៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាន់ទី៥)។ និស្សិតដែលបានបញ្ចប់ថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅ MONASH-BELTEI IU Cambodia អាចបន្តការសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ សម្រាប់ថ្នាក់បរិញ្ញាបត្រ (សិក្សារយៈពេល ៣ឆ្នាំ) នៅ MONASH University ប្រទេសអូស្ត្រាលី តែម្តង
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការភាពជាដៃគូរ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង MONASH University ដើម្បីសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅអគារស្នាក់ការកណ្ដាល នៃប៊ែលធី គ្រុប (BELTEI Group Headquarters) ដែលមានទីតាំងស្ថិតនៅ អគារលេខ១៧១ មហាវិថីនេហ៍រុ (២១៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាន់ទី៥)។ និស្សិតដែលបានបញ្ចប់ថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅ MONASH-BELTEI IU Cambodia អាចបន្តការសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ សម្រាប់ថ្នាក់បរិញ្ញាបត្រ (សិក្សារយៈពេល ៣ឆ្នាំ) នៅ MONASH University ប្រទេសអូស្ត្រាលី តែម្តង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម DEREK YIP ឯកអគ្គរដ្ឋទូតនៃស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា Professor Allie Clemans, Deputy Vice Chancellor and Senior Vice-President of Monash college and Chairman of Monash College ព្រមទាំង ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង ឯកអគ្គរដ្ឋទូតនៃស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំង ថ្នាក់ដឹកនាំ និងគណៈប្រតិភូនៃ MONASH COLLEGE ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម លោកជំទាវ អគ្គនាយករង-អគ្គនាយិការង នៃប៊ែលធី គ្រុប ក៏ដូចជា ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងសិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. កាកបាទក្រហមកម្ពុជា និងកាយរឹទ្ធិជាតិកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួនប្រមាណជាង ១,៥០០នាក់។
កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សា ព្រមទាំងប្រគល់មេដាយ លិខិតសរសើរ និងប្រាក់រង្វាន់ ជូនដល់សិស្សដែលទទួលបានទ្ទេស A ចំនួន ២៣៩ នាក់ និងសិស្សពូកែប្រចាំ រាជធានីភ្នំពេញ និងទូទាំងប្រទេស ចំនួន ៦ នាក់
ពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍សិក្សា ព្រមទាំងប្រគល់មេដាយ លិខិតសរស...
14/Mar/2026
អបអរសាទរ! សិស្សានុសិស្សសាលា ប៊ែលធី អន្តរជាតិ ផ្នែកចំណេះទូទៅ ថ្នាក់ទី១១...
03/Mar/2026
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យបង្រៀនភាសាអង់គ្លេសជូន លោកគ្រូ អ្នកគ្រ...
26/Feb/2026
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (...
21/Feb/2026
"កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២៣ វគ្គផ្ដាច់ព្រ័ត្រ កម្រិ...
21/Feb/2026
"កម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស លើកទី២ វគ្គផ្តាច់ព្រ័ត្រកម្រិតប...
20/Feb/2026
"អបអរសាទរពិធីចុះហត្ថលេខានៃអនុស្សរណៈយោគយល់គ្នា និងភាពជាដៃគូរជាមួយក្រុមហ...
14/Feb/2026
កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ...
07/Feb/2026
កម្មវិធីប្រកួតប្រជែងសំណេរជាភាសាអង់គ្លេស លើកទី១៥ វគ្គពាក់កណ្តាលផ្តាច់ព្...
31/Jan/2026