«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមជាមួយ អំណោយ គណៈកម្មការទី៩ និងមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ជូនវីរកងទ័ពជួរមុខឈរជើងនៅទិសឧត្តរមានជ័យ និងជនភៀសសឹក ចំនួន ៣០០គ្រួសារ ព្រមទាំងក្រុមគ្រូពេទ្យ និងសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព វត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ»
នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា និង ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការ និងជាស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប រួមជាមួយ ឯកឧត្តម លោកជំទាវ លេខាធិការ សមាជិក-សមាជិកាគណៈកម្មការ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង អំណោយមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ដើម្បីប្រគល់ជូន ជនភៀសសឹក ចំនួន ៣០០គ្រួសារ នៅក្នុងខេត្តឧត្តរមានជ័យ ដោយមានការសម្របសម្រួល និងទទួលស្វាគមន៍ពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ។ កម្មវិធីប្រគល់អំណោយនេះ ក៏មានការអញ្ជើញចូលរួមពី គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងតំណាងនិស្សិតប៊ែលធី មួយចំនួនផងដែរ។
សូមជម្រាបជូនថា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមជាមួយគណៈកម្មការទី៩ រដ្ឋសភា ព្រមទាំងអំណោយមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) រួមមាន៖
ខ-សម្រាប់ជនភៀសសឹក ចំនួន ៣០០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន៖
១-ថវិកា ចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល)
២-អង្ករ ចំនួន ១បេ (ទម្ងន់ ១០គីឡូ)
៣-ទឹកសុទ្ធ ចំនួន ១កេស
៤-កញ្ចប់សម្ភារប្រើប្រាស់-គ្រឿងឧបភោគ-បរិគោគ ចំនួន ១កញ្ចប់ (1Kit)៕
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមជាមួយ អំណោយ គណៈកម្មការទី៩ និងមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ជូនវីរកងទ័ពជួរមុខឈរជើងនៅទិសឧត្តរមានជ័យ និងជនភៀសសឹក ចំនួន ៣០០គ្រួសារ ព្រមទាំងក្រុមគ្រូពេទ្យ និងសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព វត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ»
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ
10/Jan/2026
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន និង ឯកឧត្តមបណ្ឌិ...
26/Dec/2025
"ការអប់រំ ត្រូវផ្សារភ្ជាប់ជាមួយ សីលធម៌ និងគុណធម៌"
23/Dec/2025
ចង្កឹះមួយបាច់ កាច់មិនបាក់ ជួរមុខសម្រុក ជួរក្រោយសម្រួល!
17/Dec/2025
សូមថ្លែងអំណរអរគុណដល់ទឹកចិត្តរបស់ប្អូនៗសិស្សសាលា ប៊ែលធី អន្តរជាតិ សាខាទ...
16/Dec/2025
កាេចូលរួមឧបត្ថម្ភថវិកា ឬសម្ភារផ្សេងៗ ជូនទៅកាន់បងៗវីរកងទ័ពជួរមុខ និងបងប...
16/Dec/2025
គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវស...
02/Aug/2025