គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារប្រើប្រាស់ជូនជនភៀសសឹកចំនួន ៤,០០០គ្រួសារ នៅវត្តភ្នំកំបោរ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយមានការទទួលស្វាគមន៍ និងសម្របសម្រួលពីសំណាក់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្ត”
បន្តដឹកនាំគណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា ព្រមទាំង ថ្នាក់ដឹកនាំ នៃប៊ែលធី គ្រុប រួមទាំងតំណាងសិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទៅទស្សនកិច្ចនៅប្រាសាទបន្ទាយឆ្មារ ដែលបន្សល់ទុកតាំងពីសតវត្សទី១៣ ក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ស្ថិតនៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
បន្ទាយឆ្មារ គឺជាក្រុមប្រាសាទដ៏ធំស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលត្រូវបានសាងសង់ឡើងនាចុងសតវត្សទី១២ ដើមសតវត្សទី១៣ ក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧។ នៅតាមជញ្ជាំងរោងទងជុំវិញប្រាសាទគឺមានលម្អដោយក្បាច់ចម្លាក់ផ្សេងៗ និយាយរៀបរាប់ពីការធ្វើសង្គ្រាមរវាងខ្មែរ និងចាម ការហ្វឹកហាត់ត្រៀមមុនធ្វើសង្គ្រាម និងការចូលគាល់ព្រះរាជា។ ជាពិសេសគឺ ការរៀបរាប់អំពីប្រវត្តិបុត្ររបស់ព្រះបាទជ័យវរ្ម័នទី៧ គឺព្រះស្រីរាជកុមារ និងមេទ័ពទាំង៤ ដែលបានពលីជីវិត ដើម្បីជួយសង្គ្រោះទ្រង់ក្នុងអំឡុងសង្គ្រាមជាមួយចាម៕
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមជាមួយ អំណោយ គណៈកម្មការទី៩ និងមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ជូនវីរកងទ័ពជួរមុខឈរជើងនៅទិសឧត្តរមានជ័យ និងជនភៀសសឹក ចំនួន ៣០០គ្រួសារ ព្រមទាំងក្រុមគ្រូពេទ្យ និងសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព វត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ»
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ
10/Jan/2026
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន និង ឯកឧត្តមបណ្ឌិ...
26/Dec/2025
"ការអប់រំ ត្រូវផ្សារភ្ជាប់ជាមួយ សីលធម៌ និងគុណធម៌"
23/Dec/2025
ចង្កឹះមួយបាច់ កាច់មិនបាក់ ជួរមុខសម្រុក ជួរក្រោយសម្រួល!
17/Dec/2025
សូមថ្លែងអំណរអរគុណដល់ទឹកចិត្តរបស់ប្អូនៗសិស្សសាលា ប៊ែលធី អន្តរជាតិ សាខាទ...
16/Dec/2025
កាេចូលរួមឧបត្ថម្ភថវិកា ឬសម្ភារផ្សេងៗ ជូនទៅកាន់បងៗវីរកងទ័ពជួរមុខ និងបងប...
16/Dec/2025
គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវស...
02/Aug/2025