មូលនិធិសប្បុរសធម៍ប៊ែលធី

BELTEI CHARITY FOUNDATION

បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ

ឯកឧត្តមបណ្ឌិតលី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយកប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធី “បិរច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ” ដោយមានការអញ្ជើញចូលរួមពីក្រសួងសុខាភិបាល ជាពិសេស មជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលដឹកនាំដោយ លោកស្រីវេជ្ជបណ្ឌិត ឯកទេស ហេង សុខចំរើន អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម តំណាង លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម រួមជាមួយ វេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង បុគ្គលិក លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងនិស្សិត នៃប៊ែលធី គ្រុប សរុបប្រមាណជាង ១,០០០នាក់។ 
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ បានរៀបចំឡើងក្នុងគោលបំណង ចូលរួមដើម្បីបង្ហាញទឹកចិត្តតែមួយ ឆន្ទៈតែមួយ ជាមហាសាមគ្គីគ្រួសារខ្មែរ ជាមួយវីរកងទ័ពជួរមុខ ដែលកំពុងការពារជាតិ មាតុភូមិ បូរណភាពទឹកដី និងដើម្បីចូលរួមសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះជីវិតជនរងគ្រោះដែលត្រូវការឈាមជាបន្ទាន់។ កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
សូមជម្រាបជូនថា នេះគឺជាលើកទី៨ ហើយ ដែល ប៊ែលធី គ្រុប បានរៀបចំកម្មវិធីបរិច្ចាគឈាម ជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។ ហើយជារៀងរាល់លើក សកម្មភាពមនុស្សធម៌ដ៏មានតម្លៃមួយនេះ តែងតែមានការគាំទ្រ និងចូលរួមយ៉ាងផុលផុសដោយស្ម័គ្រចិត្តពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-
អ្នកគ្រូ និងសិស្ស-និស្សិតប៊ែលធី ផងដែរ៕

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា រួមជាមួយ អំណោយ គណៈកម្មការទី៩ និងមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ជូនវីរកងទ័ពជួរមុខឈរជើងនៅទិសឧត្តរមានជ័យ និងជនភៀសសឹក ចំនួន ៣០០គ្រួសារ ព្រមទាំងក្រុមគ្រូពេទ្យ និងសាលារៀនបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព វត្តបាត់ថ្កៅ ខេត្តឧត្តរមានជ័យ»
News Image
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
News Image
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន នាំយកអំណោយ សម្តេ...
11/Jan/2026
News Image
បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ
10/Jan/2026
News Image
«គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ និន សាផុន និង ឯកឧត្តមបណ្ឌិ...
26/Dec/2025
News Image
"ការអប់រំ ត្រូវផ្សារភ្ជាប់ជាមួយ សីលធម៌ និងគុណធម៌"
23/Dec/2025
News Image
ចង្កឹះមួយបាច់ កាច់មិនបាក់ ជួរមុខសម្រុក ជួរក្រោយសម្រួល!
17/Dec/2025
News Image
សូមថ្លែងអំណរអរគុណដល់ទឹកចិត្តរបស់ប្អូនៗសិស្សសាលា ប៊ែលធី អន្តរជាតិ សាខាទ...
16/Dec/2025
News Image
កាេចូលរួមឧបត្ថម្ភថវិកា ឬសម្ភារផ្សេងៗ ជូនទៅកាន់បងៗវីរកងទ័ពជួរមុខ និងបងប...
16/Dec/2025
News Image
គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវស...
02/Aug/2025
News Image
គណៈប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវស...
02/Aug/2025