អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាស្តីអំពីតួនាទី ភារកិច្ច និងទំនួលខុសត្រូវ របស់នាយករង-នាយិការងសាខា (DE&DK) និងប្រធានក្រុមបច្ចេកទេស (ESL & GED) ចំនួន ១៦១នាក់
សាលា ប៊ែលធី អន្តរជាតិបានរៀបចំសិក្ខាសាលាស្តីអំពីតួនាទី ភារកិច្ច និងទំនួលខុសត្រូវ របស់នាយករងសាខា (DE&DK) និងប្រធានក្រុមបច្ចេកទេស (ESL & GED) ចំនួន ១៦១នាក់ ដោយមានការអញ្ជើញចូលរួមធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនកិត្តិយស ចំនួន ១រូប មកពីអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប។
សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង៖
១-ពង្រឹងការយល់ដឹងអំពីតួនាទី ភារកិច្ច និងទំនួលខុសត្រូវរបស់នាយករងសាខា (DE&DK) និងប្រធានក្រុមបច្ចេកទេស (ESL & GED) ឱ្យកាន់តែច្បាស់លាស់ និងមានប្រសិទ្ធភាព។
២-លើកកម្ពស់សមត្ថភាពដឹកនាំ គ្រប់គ្រង និងសម្របសម្រួលការងារប្រចាំថ្ងៃនៅតាមសាខា ព្រមទាំងធានាបាននូវការអនុវត្តការងារស្របតាមគោលការណ៍ និងបទបញ្ជារបស់សាលា។
៣-ពង្រឹងប្រសិទ្ធភាពនៃការដឹកនាំ និងគ្រប់គ្រងការងារបច្ចេកទេស ដើម្បីធានាគុណភាពនៃការបង្រៀន ការរៀន និងលទ្ធផលសិក្សារបស់សិស្ស។
៤-ចែករំលែកចំណេះដឹង បទពិសោធន៍ និងវិធីសាស្ត្រល្អៗក្នុងការដោះស្រាយបញ្ហាប្រឈម ការធ្វើការជាក្រុម និងការសហការរវាងផ្នែកពាក់ព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព។
៥-ជំរុញការទទួលខុសត្រូវ ការប្តេជ្ញាចិត្ត និងស្មារតីជាអ្នកដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងរួមចំណែកលើកកម្ពស់គុណភាពអប់រំរបស់សាលា ប៊ែលធី អន្តរជាតិ ឱ្យកាន់តែរីកចម្រើន។
សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលបណ្តុះបណ្តាលជាន់ទី៣ នៃអគារស្នាក់ការកណ្តាល ប៊ែលធី គ្រុប។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! វគ្គសិក្សាថ្មីក្រុមទី២ (Group II) នៃថ្នាក់ពីរភាសា អង់គ្លេស-ចិន (ECSL Program-中 • 英文双语课程), ថ្នាក់ភាសាអង់គ្លេសទូទៅពេញម៉ោង, ថ្នាក់ភាសាអង់គ្លេសទូទៅ និងភាសាចិនទូទៅ (ក្រៅម៉ោង)ដែលចូលរៀននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
អបអរសាទរ! វគ្គសិក្សាថ្មីក្រុមទី២ (Group II) នៃថ្នាក់ពីរភាសា អង់គ្លេស-ច...
28/Nov/2026
អបអរសាទរ! សាលា ប៊ែលធី អន្តរជាតិ រៀបចំសិក្ខាសាលាស្តីអំពីតួនាទី ភារកិច្ច...
25/Nov/2026
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកា ជាមួយ...
05/Nov/2026
អបអរសាទរ! ពិធីប្រគល់វិញ្ញាបនបត្រ ជូនដល់សិស្សានុសិស្សអភិវឌ្ឍបញ្ញា IMA ក...
31/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
27/Oct/2026
សុខភាពបុគ្គលិក គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន សុខភាពប្រជាជន គឺជាទ្រព្...
25/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
22/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
20/Oct/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
17/Oct/2026