ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អាកាសចរស៊ីវិល ឆ្នាំទី១ ឆមាសទី២ ចំនួន ១៦៧ នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ (ខេត្តកោះកុង)
ការសិក្សាត្រូវផ្សារភ្ជាប់ ទ្រឹស្តី និងការអនុវត្តជាក់ស្តែង
……………………………………………….
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អាកាសចរស៊ីវិល ឆ្នាំទី១ ឆមាសទី២ ចំនួន ១៦៧ នាក់ ចុះហ្វឹកហាត់ការងារ (Practical Training) ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ (ខេត្តកោះកុង)
==================
នេះជាសកម្មភាពរបស់និស្សិតឆ្នាំទី១ ឆមាសទី២ មកពីមហាវិទ្យាល័យ អាកាសចរស៊ីវិល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ១៦៧ នាក់ ដែលបានចុះហ្វឹកហាត់ការងារ (Practical Training) ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ (ខេត្តកោះកុង) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ណាវុឌ្ឍ ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោក ម៉ៅ កែវពេជ្រចាន់មុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ព្រមទាំង ថ្នាក់ដឹកនាំ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផងដែរ។
ការចុះហ្វឹកហាត់ការងារ (Practical Training) នេះ បានរៀបចំឡើងក្នុងគោលបំណង៖
១. ផ្តល់ឱកាសជូនដល់និស្សិតឱ្យបានសិក្សាស្វែងយល់ទាំងទ្រឹស្តី ស្របនឹងការអនុវត្តផ្ទាល់ឱ្យកាន់តែស៊ីជម្រៅ អំពីប្រព័ន្ធប្រតិបត្តិការរបស់អាកាសយានដ្ឋាន (Airport Operations) រួមមាន៖ Ground Side, Air Side, Terminal, Check-In, Check-Out និងប្រព័ន្ធគ្រប់គ្រងដែនអាកាស (ATC Tower)
២. ឈ្វេងយល់ពីការដំណើរការ និងឧបករណ៍បច្ចេកទេសសំខាន់ៗមួយចំនួន ដែលជាជំនាញស្នូលលើវិស័យអាកាសចរណ៍
៣. បណ្តុះបណ្តាល និងពង្រឹងសមត្ថភាពនិស្សិតឱ្យស្របទៅនឹងការវិវត្តជាក់ស្តែង នៃវិស័យអាកាសចរណ៍ នៅកម្ពុជា
៤. បង្កើតបរិយាកាសសិក្សាជាក់ស្តែងក្រៅថ្នាក់ និងបង្កើនសាមគ្គីភាពរវាងនិស្សិត និងនិស្សិត ផងដែរ។
ការចុះហ្វឹកហាត់ការងារនេះ បានរៀបចំឡើងនាថ្ងៃអង្គារ ១រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិ តារាសាគរ (ខេត្តកោះកុង) ដោយធ្វើដំណើរតាមរយៈរថយន្តទំនើប ប៊ែលធី ទេសចរណ៍។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៩ (the 9th BICC Educational Fair) ឆ្នាំ២០២៦” ដែលមកពី ៤០ គ្រឹះស្ថានអប់រំ នៃ ១៧ប្រទេស”
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
08/Jul/2026
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jul/2026
វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៣...
06/Jul/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្...
01/Jul/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ អាកាសចរស៊ីវិល ឆ្ន...
30/Jun/2026
សិក្ខាសាលា ស្តីពីការចុះហ្វឹកហាត់ការងាររបស់និស្សិតឆ្នាំទី១ ឆមាសទី១ (លើក...
29/Jun/2026
អបអរសាទរពិធីសំណេះសំណាល និងចែករំលែកបទពិសោធន៍លើប្រធានបទ “តួនាទីរបស់គណៈកម...
26/Jun/2026
អបអរសាទរ! សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Train...
20/Jun/2026
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ១,៧៧០...
17/Jun/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី១ គ្រប់វ...
10/Jun/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)