សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី១ គ្រប់វេនសិក្សានៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ១,៧៧២ អង្គ/នាក់

អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី១ គ្រប់វេនសិក្សានៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ១,៧៧២ អង្គ/នាក់ លើប្រធានបទ “យុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការដឹកនាំ និងការគ្រប់គ្រងប្រកបដោយជោគជ័យ (The crucial strategies for success of leadership and management)”
=======================
ឯកឧត្ដមបណ្ឌិត​ លី​ ឆេង​ តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល​ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) ដើម្បីធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងចំណេះដឹងមួយចំនួនលើប្រធានបទ “យុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការដឹកនាំ និងការគ្រប់គ្រងប្រកបដោយជោគជ័យ និងការគ្រប់គ្រងប្រកបដោយជោគជ័យ (The Crucial strategies for success of leadership and management)” ជូនដល់ និស្សិតថ្នាក់បរិញ្ញាបត្រឆ្នាំទី៤ ឆមាសទី១ (វេនល្ងាច) ចំនួន ១,៤១៥ អង្គ/នាក់ មកពីមហាវិទ្យាល័យទាំង១៣ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ ក្នុងនោះ និស្សិតចូលរួមផ្ទាល់ចំនួន ៧១១ អង្គ/នាក់ សម្រាប់ទីតាំងទី១-ទួលស្លែង និងចូលរួមពីចម្ងាយតាមរយៈប្រព័ន្ធអេឡិកត្រូនិក (Zoom Cloud Meeting) ចំនួន ៧០៤ អង្គ/នាក់ សម្រាប់ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ការចែករំលែកបទពិសោធន៍នាព្រឹកនេះ បានផ្តោតលើយុទ្ធសាស្ត្រដឹកនាំ និងការគ្រប់គ្រងសំខាន់ៗរបស់ថ្នាក់ដឹកនាំ ឥស្សរជន និងធុរជនល្បីៗ ទាំងជាតិ និងអន្តរជាតិ។ ជាពិសេស នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជាមរតកដ៏មហាសាល និងបាននាំមកនូវពន្លឺជីវិត និងសង្គមថ្មីមួយពោរពេញដោយការអភិវឌ្ឍ ការរីកចម្រើន និងភាពរីករាយ សម្រាប់ជាតិ និងប្រជាជនកម្ពុជា។
សូមជម្រាបជូនថា កម្មវិធីចែករំលែកបទពិសោធន៍ (Experience Sharing Program) នេះ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងសម្រាប់និស្សិតដែលសិក្សាតាមឆ្នាំនីមួយៗ ដើម្បីបានស្តាប់ និងទទួលនូវចំណេះដឹងថ្មីៗ ដើម្បីរត់ឱ្យទាន់ការរីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ព្រមទាំងទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក។ល។ ហើយនិស្សិតទាំងអស់ អាចយកចំណេះដឹង និងបទពិសោធន៍ទាំងអស់នោះ សម្រាប់ធ្វើការពិចារណា និងឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសរើសយកចំណុចណាល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ និងអាជីពរបស់ខ្លួនឱ្យទទួលបានជោគជ័យបន្ថែមទៀតនាពេលអនាគត។
កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃពុធ ១០រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ! សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Training for Lecturers) នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
News Image
អបអរសាទរ! សិក្ខាសាលាបណ្តុះបណ្តាលសម្រាប់សាស្រ្តាចារ្យ (On-the-Job Train...
20/Jun/2026
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ១,៧៧០...
17/Jun/2026
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី១ គ្រប់វ...
10/Jun/2026
News Image
អបអរសាទរកម្មវិធី AIPA Roadshow លើកទី២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាត...
27/May/2026
News Image
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាក...
13/May/2026
News Image
ការបរិច្ចាគថវិកាមូលនិធិសប្បុរសធម៌ ប៊ែលធី (BELTEI Charity) ចំនួន ២០,០០០...
06/May/2026
News Image
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុង...
25/Apr/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជា...
24/Apr/2026
News Image
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
24/Apr/2026
News Image
និស្សិតមហាវិទ្យាល័យ សេដ្ឋកិច្ច ឆ្នាំទី២ ឆមាសទី២ ចំនួន ២០នាក់ កំពុងចុះទ...
24/Apr/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: