សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
និស្សិតមហាវិទ្យាល័យ សេដ្ឋកិច្ច ឆ្នាំទី២ ឆមាសទី២ ចំនួន ២០នាក់ កំពុងចុះទស្សកិច្ចសិក្សា នៅ UNDP Cambodia។

នេះជាសកម្មភាពរបស់និស្សិតឆ្នាំទី២ ឆមាសទី២ ចំនួន ២០នាក់ មកពីមហាវិទ្យាល័យ សេដ្ឋកិច្ច នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលកំពុងទស្សនកិច្ចសិក្សា ស្តីពី "តួនាទីរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) អភិវឌ្ឍន៍បៃតង និងឱកាសការងារហាត់ការ (UNDP’s Function, Green Growth, and Internship)” នៅកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា (UNDP Cambodia) ។ 

កម្មវិធីនេះ បានរៀបចំឡើងក្នុងគោលបំណង៖
 ១-ផ្តល់ឱកាសជូនដល់និស្សិតបានស្គាល់អំពីកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងសិក្សាឈ្វេងយល់ដឹងអំពីអភិវឌ្ឍន៍បៃតង ដើម្បីឆ្ពោះទៅរកគោលដៅអភិឌ្ឍន៍ប្រកបដោយចីរភាព។ 
២- និស្សិតបានយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ក្នុងកិច្ចការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជា ផ្សារភ្ជាប់រវាងចំណេះដឹងទ្រឹស្តី និងបទពិសោធន៍អនុវត្តជាក់ស្តែង។ 
៣- និស្សិតទទួលបានបទពិសោធន៍ផ្ទាល់ ក្នុងវិស័យសេដ្ឋកិច្ច ពាក់ព័ន្ធនឹងសេដ្ឋកិច្ចបៃតងប្រកបដោយចីរភាព 
៤-ផ្តល់ឱកាសឱ្យនិស្សិតបានជួបជាមួយឯកអគ្ដរដ្ឋទូត អ្នកតំណាងអចិន្ត្រៃយ៍ ក៏ដូចជា ផ្តល់ឱកាសឱ្យនិស្សិតមានឱកាសដាក់ពាក្យចូលធ្វើការងារហាត់ការ នៅទីនោះផ្ទាល់ផងដែរ។ 
៥-និស្សិតអាចបង្កើនចំណេះដឹង និងជំនាញរបស់ខ្លួន ឱ្យក្លាយជាមូលធនមនុស្សដែលមានសមត្ថភាពខ្ពស់ ដែលត្រូវបានទទួលស្គាល់ទាំងថ្នាក់ជាតិ និងអន្តរជាតិ ហើយអាចបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងអាចអភិវឌ្ឍខ្លួនទៅជាសាស្រ្តាចារ្យបង្រៀនក្នុងមហាវិទ្យាល័យ សេដ្ឋកិច្ច នាពេលអនាគតផងដែរ។ 
៦-ក្រោយពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និស្សិតនឹងមានសមត្ថភាពគ្រប់គ្រាន់ អាចប្រកួតប្រជែងក្នុងទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាត្រៀមខ្លួនឱ្យមានភាពរួចរាល់សម្រាប់ការសិក្សាបន្ត និងអាជីពការងារនាពេលអនាគត ហើយក្លាយខ្លួនទៅជាបុគ្គលដែលមានជំនាញស្តង់ដារអន្តរជាតិ និងអាចដាក់ពាក្យសុំចូលបម្រើការងារក្នុងស្ថាប័ន និងក្រុមហ៊ុននានាជុំវិញពិភពលោក៕ 

ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុងហ្វឹកហាត់មេរៀនហោះហើរ នៅបន្ទប់ហ្វឹកហាត់អាកាសយានិក ប៊ែលធី (BELTEI Flight Academy) និងបន្ទប់បញ្ជាចរាចរដែនអាកាស (ATCE-Strip) ដើម្បីសិក្សាឈ្វេងយល់អំពី ការហោះហើរ លើផ្លូវអាកាស។
News Image
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុង...
25/Apr/2026
News Image
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជា...
24/Apr/2026
News Image
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
24/Apr/2026
News Image
និស្សិតមហាវិទ្យាល័យ សេដ្ឋកិច្ច ឆ្នាំទី២ ឆមាសទី២ ចំនួន ២០នាក់ កំពុងចុះទ...
24/Apr/2026
News Image
អបអរសាទរ! និស្សិតឆ្នើមប៊ែលធី ដែលមានកិត្តិយសបានអនុវត្តផ្ទាល់ ដោយដើរតួ (...
23/Apr/2026
News Image
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
22/Apr/2026
News Image
សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមាសទី២ មកពី...
20/Apr/2026
News Image
ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែ...
03/Apr/2026
News Image
ប៊ែលធី គ្រុប រៀបចំសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទ...
21/Mar/2026
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
19/Mar/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: