អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៧ វគ្គផ្តាច់ព្រ័ត្រ កម្រិតប៊ែលធី ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សកម្រិតទី៣ ទី៦ ទី៩ និងទី១២
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៧ វគ្គផ្តាច់ព្រ័ត្រ កម្រិតប៊ែលធី ឆ្នាំ២០២៦ សម្រាប់សិស្សានុសិស្សកម្រិតទី៣ ទី៦ ទី៩ និងទី១២ នៃសាលា ប៊ែលធី អន្តរជាតិ ក្រោមអធិបតីភាព ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
១-ជំរុញឱ្យសិស្សានុសិស្សមានភាពឧស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ និងបណ្តុះទម្លាប់សិក្សាប្រកបដោយវិន័យ។
២-អភិវឌ្ឍសមត្ថភាពគិតវិភាគ ការត្រិះរិះពិចារណា ការចងចាំ និងការដោះស្រាយបញ្ហាប្រកបដោយហេតុផល
៣-លើកកម្ពស់សមត្ថភាពគណនា និងការដោះស្រាយលំហាត់គណិតវិទ្យាឱ្យបានត្រឹមត្រូវ រហ័ស និងស្ទាត់ជំនាញកាន់តែប្រសើរឡើង
៤-ផ្តល់ឱកាសឱ្យសិស្សានុសិស្សបានវាស់ស្ទង់សមត្ថភាព បង្ហាញចំណេះដឹង និងទេពកោសល្យផ្នែកគណិតវិទ្យារបស់ខ្លួន
៥-បណ្តុះស្មារតីក្លាហាន ទំនុកចិត្តលើខ្លួនឯង ភាពអត់ធ្មត់ និងស្មារតីប្រកួតប្រជែងប្រកបដោយសុជីវធម៌
៦-ពង្រឹងសមត្ថភាពសិស្សានុសិស្ស ដើម្បីត្រៀមចូលរួមការប្រកួតគណិតវិទ្យាថ្នាក់ជាតិ និងអន្តរជាតិ នៅក្នុងប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសនានាជុំវិញពិភពលោក។
កម្មវិធីនេះបានប្រព្រឹត្តទៅ នារសៀលថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទីតាំងទី២ (ស្ពានអាកាសចោមចៅ)។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៤ ឆ្នាំ២០២៦ របស់សិស្សភាសាអង់គ្លេសកម្រិតទី៩ និងទី១០ (Level 9 & 10) និងកម្រិតទី១១ និងទី១២ (Level 11 & 12) នៃសាលា ប៊ែលធី អន្តរជាតិ វគ្គផ្តាច់ព្រ័ត្រ
អបអរសាទរ! កម្មវិធីប្រកួតជជែកដេញដោល ផ្នែកភាសាអង់គ្លេសទូទៅ រដូវកាលទី៤ ឆ្...
09/Jul/2026
អបអរសាទរ! កម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម...
02/Jul/2026
កម្មវិធីប្រកួតប្រជែងសំណេរភាសាខ្មែរ វគ្គផ្តាច់ព្រ័ត្រ លើកទី១០ ឆ្នាំ២០២៦...
29/Jun/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
27/Jun/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
អបអរសា...
13/Jun/2026
អបអរសាទរ! ប៊ែលធី គ្រុប រៀបចំសិក្ខាសាលាស្តីពី តួនាទី ភារកិច្ច និងទំនួលខ...
07/Jun/2026
ការសិក្សា ត្រូវផ្សារភ្ជាប់ ការអប់រំកាយ និងកីឡា...
06/Jun/2026
គ្មានក្តីសប្បាយណា សប្បាយដូចជោគជ័យដែលបានមកពីសមត្ថភាពរបស់ខ្លួនឯង
អបអរសា...
04/Jun/2026
អបអរសាទរ! កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA លើកទី៧ វគ្គផ្តាច់ព្រ័ត្...
30/May/2026