ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរ! និស្សិតឆ្នើមប៊ែលធី ដែលមានកិត្តិយសបានអនុវត្តផ្ទាល់ ដោយដើរតួ (Role Play) ជា ប្រធាន-អនុប្រធានរដ្ឋសភា តំណាងសមាជិករដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ ក្នុងកម្មវិធី «សភាត្រាប់ (Mock Parliament)» នៅវិមានរដ្ឋសភា
អបអរសាទរ! និស្សិតឆ្នើមប៊ែលធី ដែលមានកិត្តិយសបានអនុវត្តផ្ទាល់ ដោយដើរតួ (Role Play) ជា ប្រធាន-អនុប្រធានរដ្ឋសភា តំណាងសមាជិករដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ដើម្បីពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ ក្នុងកម្មវិធី «សភាត្រាប់ (Mock Parliament)» នៅវិមានរដ្ឋសភា
បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល និងសិក្សាយ៉ាងដិតដល់នៅក្នុងកម្មវិធី «សភាត្រាប់ (Mock Parliament)» រួចមក យុវជន-យុវនារីត្រូវបានផ្តល់ឱកាសឱ្យអនុវត្តផ្ទាល់ ដោយដើរតួ (Role Play) ក្នុងអង្គសភា ដោយត្រាប់ជា «តំណាងថ្នាក់ដឹកនាំ-សមាជិករដ្ឋសភា» និង «តំណាងរាជរដ្ឋាភិបាល» ដើម្បីជជែកដេញដោល ពិភាក្សា និងធ្វើការអនុម័តលើ «សេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម»។
ទន្ទឹមគ្នានោះ និស្សិតឆ្នើមប៊ែលធីឈ្មោះ វណ្ណ ដាវីន មានសំណាងនិងកិត្តិយសដ៏ឧត្តុង្គឧត្តម ដែលត្រូវបានចាប់ឆ្នោតឱ្យដើរតួជា ប្រធានរដ្ឋសភា, និស្សិត ភា កន្និដ្ឋា ដើរតួជា អនុប្រធានទី១ រដ្ឋសភា និងនិស្សិត ឌិន ដាវីត ដើរតួជា អនុប្រធានទី២ រដ្ឋសភា ហើយនិស្សិតឈ្មោះ លី ឆេង បានដើរតួជា រដ្ឋមន្ត្រី (តំណាងរាជរដ្ឋាភិបាល)។ ដោយឡែក និស្សិតផ្សេងៗទៀត ក៏បានដើរតួជា ប្រធានគណៈកម្មការជំនាញ អ្នកតំណាងរាស្ត្រ លេខាធិការសម័យប្រជុំ តំណាងរាជរដ្ឋាភិបាល និងតំណាងអគ្គលេខាធិការដ្ឋានរដ្ឋសភា ផងដែរ។
សូមជម្រាបជូនថា វគ្គដើរតួ (Role Play) នៃកម្មវិធី «សភាត្រាប់ (Mock Parliament)» នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ដូចជា៖
• បទពិសោធន៍នីតិវិធី៖ ផ្តល់ឱកាសដល់យុវជន-យុវនារីយល់ច្បាស់ពីរបៀបជជែកដេញដោល និងការការពារទស្សនៈក្នុងអង្គសភាតាមបែបប្រជាធិបតេយ្យ។
• ការពង្រឹងសមត្ថភាពតស៊ូមតិ៖ បណ្តុះបណ្តាលជំនាញវិភាគលើទិដ្ឋភាពច្បាប់ និងគោលនយោបាយជាតិ។
• ភាពជាអ្នកដឹកនាំ និងការនិយាយជាសាធារណៈ៖ ពង្រឹងស្មារតី និងបច្ចេកទេសនិយាយក្នុងនាមជាអ្នកដឹកនាំ ពិសេសសម្រាប់យុវនារីក្នុងវិស័យនយោបាយ។
កម្មវិធីនេះមិនត្រឹមតែផ្តល់នូវចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់នូវទំនុកចិត្តដល់យុវជន-យុវនារីក្នុងការចូលរួមកិច្ចការសង្គម និងនយោបាយ ដើម្បីក្លាយខ្លួនជាអ្នកដឹកនាំបន្តវេនដ៏មានសក្តានុពលសម្រាប់កម្ពុជានាពេលអនាគត៕
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុងហ្វឹកហាត់មេរៀនហោះហើរ នៅបន្ទប់ហ្វឹកហាត់អាកាសយានិក ប៊ែលធី (BELTEI Flight Academy) និងបន្ទប់បញ្ជាចរាចរដែនអាកាស (ATCE-Strip) ដើម្បីសិក្សាឈ្វេងយល់អំពី ការហោះហើរ លើផ្លូវអាកាស។
និស្សិតអាកាសចរណ៍ស៊ីវិល ឆ្នាំទី២ ឆមាសទី២ ចំនួន ៤៧នាក់ ទាំង២ទីតាំង កំពុង...
25/Apr/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៃមហាវិទ្យាល័យ ទំនាក់ទំនងអន្តរជា...
24/Apr/2026
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
24/Apr/2026
និស្សិតមហាវិទ្យាល័យ សេដ្ឋកិច្ច ឆ្នាំទី២ ឆមាសទី២ ចំនួន ២០នាក់ កំពុងចុះទ...
24/Apr/2026
អបអរសាទរ! និស្សិតឆ្នើមប៊ែលធី ដែលមានកិត្តិយសបានអនុវត្តផ្ទាល់ ដោយដើរតួ (...
23/Apr/2026
កម្មវិធីតម្រង់ទិសក្នុងការជ្រើសរើសមុខជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្ស...
22/Apr/2026
សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមាសទី២ មកពី...
20/Apr/2026
ពិធីសូត្រមន្ដចម្រើនព្រះបរិត្ត ក្នុងកម្មវិធីសង្ក្រាន្តសាកលវិទ្យាល័យ ប៊ែ...
03/Apr/2026
ប៊ែលធី គ្រុប រៀបចំសន្និបាត
បូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទ...
21/Mar/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
19/Mar/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)