សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបប្រមាណជាង ២,២៤៧នាក់ ក្រោមប្រធានបទ៖ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ល្អម្នាក់?

ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុង “កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ (វេនព្រឹក) មកពីគ្រប់មហាវិទ្យាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង” ក្រោមប្រធានបទ៖ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ល្អម្នាក់?” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ៥១០នាក់។

កម្មវិធីចែករំលែកបទពិសោធន៍នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឱ្យនិស្សិតទាំងអស់ បានទទួលនូវចំណេះដឹងថ្មីៗ និងស្តាប់នូវ បទពិសោធន៍ល្អៗ ពីវាគ្មិនកិត្តិយស ដើម្បីជាគំនិតខ្លះៗ សម្រាប់ធ្វើការពិចារណា និងសិក្សាឈ្វេងយល់អំពីចំណុចខ្សោយ ចំណុចខ្លាំង និងជ្រើសយកចំណុចល្អៗ ដើម្បីយកទៅរៀបចំដំណើរជីវិតការងារ  និងអាជីពរបស់ប្អូនៗ អោយបានជោគជ័យនៅពេលអនាគត ព្រមទាំងដើរអោយទាន់ការីកចម្រើនរបស់ពិភពលោកក្នុងសម័យឌីជីថល (Digital Era) ជាពិសេស ទទួលបាននូវបទពិសោធន៍ជាក់ស្តែងពីវាគ្មិនកិត្តិយសសំខាន់ៗ ដែលអញ្ជើញមកពីគ្រប់វិស័យ ទាំងវិស័យអប់រំ ច្បាប់ រដ្ឋបាលធារណៈ ពាណិជ្ជកម្ម ទំនាក់ទំនងអន្តរជាតិ ការទូត ភាពជាអ្នកដឹកនាំ និងបុគ្គលដែលទទួលបានជោគជ័យនៅក្នុងអាជីពរបស់ខ្លួននាពេលកន្លងមក ហើយអាចយកចំណេះដឹងទាំងអស់នេះ ធ្វើជាទុនសម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួនឯង និងធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។ 

កម្មវិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង និងផ្សាយបន្តផ្ទាល់តាមរយៈប្រព័ន្ធអេឡិចត្រូនិក (ZOOM Workplace) ទៅកាន់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបប្រមាណជាង ២,២៤៧នាក់ ក្រោមប្រធានបទ៖ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ល្អម្នាក់?
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
13/Mar/2026
News Image
ការទស្សនកិច្ចនៅរោងចក្រ PAPAMY (Panasonic Appliances Air-Conditioning M...
12/Mar/2026
News Image
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
12/Mar/2026
News Image
ការទស្សនកិច្ចនៅសាកលវិទ្យាល័យ Monash ប្រទេសម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្...
12/Mar/2026
News Image
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
11/Mar/2026
News Image
សិក្ខាសាលា ស្តីពី "Hospitality Management, Central Kitchen Innovation,...
10/Mar/2026
News Image
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
10/Mar/2026
News Image
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី...
07/Mar/2026
News Image
អបអរសាទរ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋា...
07/Mar/2026
News Image
អបអរសាទរ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋា...
07/Mar/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: