សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
ការទស្សនកិច្ចនៅសាកលវិទ្យាល័យ Monash ប្រទេសម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃ ៣យប់ របស់សិស្ស-និស្សិត នៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទៅកាន់ប្រទេសម៉ាឡេស៊ី

ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងក្រុមការងារប៊ែលធី ទំនាក់ទំនងអន្តរជាតិ ក៏ដូចជាសិស្ស-និស្សិត នៃសាលា​ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជើញទស្សនកិច្ចបរិវេណអគារ សាកលវិទ្យាល័យ Monash ស្ថិតនៅតំបន់ Bandar Sunway រដ្ឋ Selangor ប្រទេសម៉ាឡេស៊ី ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រ ពីទីក្រុងកូឡាឡាំពួរ (Kuala Lumpur) ដោយមានការរៀបចំទទួលស្វាគមន៍ និងធ្វើបទបង្ហាញណែនាំពីសំណាក់ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ Monash ផងដែរ។
ដំណើរទស្សនកិច្ចនេះផងដែរ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្តល់ឱ្យសិស្ស-និស្សិតបានស្វែងយល់ពី បរិបទអប់រំផ្នែកឧត្តមសិក្ស្តាស្តង់ដារអន្តរជាតិ ពីសាកលវិទ្យាល័យលំដាប់ពិភពលោក។ តាមរយៈការចូលរួមស្តាប់បទបង្ហាញអំពីសាកលវិទ្យាល័យ ការទស្សនាបរិវេណសាកលវិទ្យាល័យ និងការស្វែងយល់អំពីកម្មវិធីសិក្សា សិស្ស-និស្សិតអាចទទួលបានការយល់ដឹងជ្រាលជ្រៅអំពី ស្តង់ដារអប់រំបែបអន្តរជាតិ។
ដំណើរទស្សនកិច្ចនេះ បានប្រពឹត្តទៅនាថ្ងៃព្រហស្បតិ៍ ៩រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទាំង២ទីតាំង សរុបប្រមាណជាង ២,២៤៧នាក់ ក្រោមប្រធានបទ៖ “តើត្រូវធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាថ្នាក់ដឹកនាំដ៏ល្អម្នាក់?
News Image
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
13/Mar/2026
News Image
ការទស្សនកិច្ចនៅរោងចក្រ PAPAMY (Panasonic Appliances Air-Conditioning M...
12/Mar/2026
News Image
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
12/Mar/2026
News Image
ការទស្សនកិច្ចនៅសាកលវិទ្យាល័យ Monash ប្រទេសម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្...
12/Mar/2026
News Image
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
11/Mar/2026
News Image
សិក្ខាសាលា ស្តីពី "Hospitality Management, Central Kitchen Innovation,...
10/Mar/2026
News Image
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
10/Mar/2026
News Image
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី...
07/Mar/2026
News Image
អបអរសាទរ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋា...
07/Mar/2026
News Image
អបអរសាទរ ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋា...
07/Mar/2026
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: