ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរ ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការភាពជាដៃគូរ រវាង MONASH University (Monash College) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (MONASH-BELTEI IU Cambodia)
“អបអរសាទរ ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការភាពជាដៃគូរ រវាង MONASH University (Monash College) និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (MONASH-BELTEI IU Cambodia) ដើម្បីសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅអគារស្នាក់ការកណ្ដាល នៃប៊ែលធី គ្រុប (BELTEI Group Headquarters) ដែលមានទីតាំងស្ថិតនៅ អគារលេខ១៧១ មហាវិថីនេហ៍រុ (២១៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាន់ទី៥)។ និស្សិតដែលបានបញ្ចប់ថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅ MONASH-BELTEI IU Cambodia អាចបន្តការសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ សម្រាប់ថ្នាក់បរិញ្ញាបត្រ (សិក្សារយៈពេល ៣ឆ្នាំ) នៅ MONASH University ប្រទេសអូស្ត្រាលី តែម្តង”
ពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាផ្លូវការភាពជាដៃគូរ រវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ តំណាងដោយ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង MONASH COLLEGE តំណាងដោយ លោក Fabian Marrone, Chief Marketing, Admissions and Communications Officer and Vice-President of Monash University; Chief Executive Officer, Monash College ដើម្បីសហការបើកកម្មវិធីសិក្សាថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅអគារស្នាក់ការកណ្ដាល នៃប៊ែលធី គ្រុប (BELTEI Group Headquarters) ដែលមានទីតាំងស្ថិតនៅ អគារលេខ១៧១ មហាវិថីនេហ៍រុ (២១៥) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាន់ទី៥)។ និស្សិតដែលបានបញ្ចប់ថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅ MONASH-BELTEI IU Cambodia អាចបន្តការសិក្សាឆ្នាំទី២ ឆ្នាំទី៣ និងឆ្នាំទី៤ សម្រាប់ថ្នាក់បរិញ្ញាបត្រ (សិក្សារយៈពេល ៣ឆ្នាំ) នៅ MONASH University ប្រទេសអូស្ត្រាលី តែម្តង ក្រោមអធិបតីភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម Derek Yip ឯកអគ្គរាជទូតនៃប្រទេសអូស្ត្រាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ជាថ្នាក់ដឹកនាំ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងថ្នាក់ដឹកនាំ គណៈប្រតិភូ នៃសាកលវិទ្យាល័យ MONASH ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងសិស្ស-និស្សិត នៃប៊ែលធី គ្រុប ប្រមាណជាង ១,៥០០នាក់។
តាមរយៈការចុះអនុស្សរណៈយោគយល់គ្នានេះ សាកលវិទ្យាល័យទាំងពីរ បានប្តេជ្ញាចិត្តខិតខំសម្រេចឲ្យបាននូវកិច្ចសហប្រតិបត្តិការភាពជាដៃគូអន្តរជាតិជិតស្និត ដើម្បីចូលរួមលើកកម្ពស់គុណភាពអប់រំនៃគ្រឹះស្ថានឧត្តមសិក្សាទាំងពីរ ក៏ដូចជាប្រទេសទាំងពីរ តាមរយៈកម្មវិធីផ្លាស់ប្តូរនិសិ្សត កម្មវិធីពហុវប្បធម៌ ទស្សនកិច្ចសិក្សា ការចុះកម្មសិក្សា ការចែករំលែកបទពិសោធន៍ ឱកាសការងារ និងកម្មវិធីសិក្សាផ្សេងៗទៀត តាមរយៈការិយាល័យ ប៊ែលធី ទំនាក់ទំនងអន្តរជាតិ។
កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ប៊ែលធី គ្រុប រៀបចំសន្និបាត
បូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២៦
ប៊ែលធី គ្រុប រៀបចំសន្និបាត
បូកសរុបលទ្ធផលការងារឆ្នាំចាស់ ២០២៥ និងលើកទ...
21/Mar/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
19/Mar/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី២ នៃសាកល...
13/Mar/2026
ការទស្សនកិច្ចនៅរោងចក្រ PAPAMY (Panasonic Appliances Air-Conditioning M...
12/Mar/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
12/Mar/2026
ការទស្សនកិច្ចនៅសាកលវិទ្យាល័យ Monash ប្រទេសម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្...
12/Mar/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
11/Mar/2026
សិក្ខាសាលា ស្តីពី "Hospitality Management, Central Kitchen Innovation,...
10/Mar/2026
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតឆ្នាំទី៣ ឆមាសទី២...
10/Mar/2026
ពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន (ឆ្នាំទី...
07/Mar/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)