អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩) ក្រោមប្រធានបទ "តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមធ្យមសិក្សាបឋមភូមិដ៏ល្អម្នាក់?" សរុបចំនួន ៣៣១ នាក់
សាលា ប៊ែលធី អន្តរជាតិ បានរៀបចំកកម្មវិធីសិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩) ក្រោមប្រធានបទ "តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមធ្យមសិក្សាបឋមភូមិដ៏ល្អម្នាក់?" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខាជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិក លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩) មកពីគ្រប់សាខា នៃសាលា ប៊ែលធី អន្តរជាតិ សរុបចំនួន ៣៣១នាក់។ កម្មវិធីនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ នៅសាលបណ្ដុះបណ្ដាលជាន់ទី៣ នៃអគារស្នាក់ការកណ្ដាល ប៊ែលធី គ្រុប។
សូមជម្រាបជូនផងដែរថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងគុណភាពអប់រំ ក៏ដូចជាបង្កើនសមត្ថភាពបន្ថែម ជូនដល់លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩) ព្រមទាំងចែករំលែកនូវ បទពិសោធន៍ថ្មីៗ លើវិធីសាស្ត្របង្រៀន វិធីសាស្ត្រអប់រំ និងពង្រឹងការគ្រប់គ្រងថ្នាក់រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ស្របតាមបាវចនារបស់ប៊ែលធី គឺ "គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌"។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (មធ្យមសិក្សាបឋមភូមិ ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩) ក្រោមប្រធានបទ "តើធ្វើដូចម្តេច ដើម្បីក្លាយខ្លួនជាគ្រូមធ្យមសិក្សាបឋមភូមិដ៏ល្អម្នាក់?" សរុបចំនួន ៣៣១ នាក់
អបអរសាទរ សិក្ខាសាលាបំប៉នគរុកោសល្យជូន លោកគ្រូ អ្នកគ្រូ ផ្នែកចំណេះទូទៅ (...
17/Jan/2026
"អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី ជូនដល់សិស្សថ្នា...
05/Jan/2026
"ពិធីប្រគល់សញ្ញាបត្រភាសាអង់គ្លេសប៊ែលធីជូនសិស្សកម្រិតទី១២ (LEVEL 12) ជំ...
27/Dec/2025
"អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធី ជូនដល់សិស្សថ្នាក់...
09/Dec/2025
អបអរសាទរកម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម នៃ...
06/Dec/2025
"អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធី ជូនដល់សិស្សថ្នាក់...
01/Dec/2025
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំការប្រឡងបញ្ចប់ការសិក្សា (State...
29/Nov/2025
"អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី ជូនដល់សិស្សថ្នា...
22/Nov/2025
"អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធី ជូនដល់សិស្សថ្នាក់...
21/Nov/2025