ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
កម្មវិធី បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ 🩸
កម្មវិធី “បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ” 🇰🇭🩸 ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត លី ឆេង ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្សិ-និស្សិត នៃប៊ែលធីគ្រុប និងសប្បុរសជន សរុបចំនួនប្រមាណជាង ១,០០០នាក់
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញមានមតិសំណេះសំណាល ក្នុងកម្មវិធី “បរិច្ចាគឈាម ដើម្បីវិរកងទ័ពជួរមុខ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត ឯកទេស ហេង សុខចំរើន អនុប្រធាន មជ្ឈមណ្ឌលជាតិផ្ដល់ឈាម តំណាង លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏ដូចជាក្រុមគ្រូពេទ្យ មកពីមជ្ឈមណ្ឌលផ្ដល់ឈាម និងឯកឧត្តម លោកជំទាវ ជាអគ្គនាយករង អគ្គនាយិការរង ប្រធាន-អនុប្រធាន បុគ្គលិក នៃប៊ែលធី គ្រុប សាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ សិស្ស-និស្សិត នៃប៊ែលធី គ្រុប និងសប្បុរសជន សរុបចំនួនប្រមាណជាង ១,០០០នាក់។
កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ បានរៀបចំឡើងក្នុងក្នុងគោលបំណងចូលរួមដើម្បីបង្ហាញទឹកចិត្តតែមួយ ឆន្ទៈតែមួយ ជាមហាសាមគ្គីគ្រួសារខ្មែរ ជាមួយវិរកងទ័ពជួរមុខដែលកំពុងការពារជាតិ មាតុភូមិ បូរណភាពទឹកដី និងដើម្បីចូលរួមសកម្មភាពមនុស្សធម៌ ជួយសង្គ្រោះជីវិតជនរងគ្រោះដែលត្រូវការឈាមជាបន្ទាន់។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
កម្មវិធី បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ 🩸
កម្មវិធី បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ 🩸
10/Jan/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
08/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
05/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
05/Jan/2026
បវេសនកាលថ្មី លើកទី២ ឆ្នាំសិក្សា ២០២៥-២០២៦
02/Jan/2026
ចូលរួមទាំងអស់គ្នា កម្មវិធី “បរិច្ចាគឈាម ដើម្បីវិរកងទ័ពជួរមុខ” នាថ្ងៃសៅ...
31/Dec/2025
អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង សាកលវិទ្យាល័យ ប៊ែលធ...
23/Dec/2025
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធ...
22/Dec/2025
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាក...
20/Dec/2025
សិក្ខាសាលា ស្ដីពី៖ យុវជននៅក្នុងយុគសម័យ AI
19/Dec/2025
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)