ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
សិក្ខាសាលា ស្ដីពី៖ យុវជននៅក្នុងយុគសម័យ AI
ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានអញ្ជើញចូលរួមក្នុង សិក្ខាសាលា ស្ដីពី៖ “យុវជននៅក្នុងយុគសម័យ AI” ក្រោមអធិបតីភាព ឯកឧត្ដម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងមានការធ្វើបទបង្ហាញចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្ដីពី “មូលដ្ឋានគ្រឹះនៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) សម្រាប់ការសិក្សា” ដោយ លោក ហ៊ឹន សុភាព សហស្ថាបនិក និងនាយកប្រតិបត្តិ DGacademy និងបទបង្ហាញទី២ ស្តីពី “ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI) មកលើទីផ្សារការងារ និងឱកាសសម្រាប់យុវជនកម្ពុជា” ដោយ លោក ផូ សោភ័ណ្ឌ នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា PHSAR TECH ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. កាកបាទក្រហមកម្ពុជា និងកាយរឹទ្ធជាតិកម្ពុជា នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ២៥០នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីបង្កើនការយល់ដឹងមូលដ្ឋានគ្រឹះនៃការប្រើប្រាស់ តួនាទី និងឥទ្ធិពលរបស់បច្ចេកវិទ្យា AI មកលើជីវិតប្រចាំថ្ងៃ ទាំងការសិក្សា និងការប្រកបការងារ, ជំរុញឱ្យយុវជនមានចំណេះដឹង និងជំនាញឌីជីថល ដើម្បីអាចប្រើប្រាស់ និងដោះស្រាយបញ្ហា ដែលកើតចេញពីការវិវត្តរបស់ AI, លើកកម្ពស់ការគិតពិចារណា និងការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ជៀសវាងការប៉ះពាល់ដល់សង្គម, ចែករំលែកបទពិសោធ ដោយអ្នកជំនាញផ្សេងៗអំពីអនាគតនៃការងារ និងសង្គមនៅក្នុងយុគសម័យ AI, និងលើកទឹកចិត្តយុវជនឱ្យមានភាពច្នៃប្រឌិតក្នុងការប្រើប្រាស់ AI ដើម្បីបង្កើតដំណោះស្រាយថ្មីៗសម្រាប់សិក្សា និងការងារ។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅនារថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
កម្មវិធី បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ 🩸
កម្មវិធី បរិច្ចាគឈាម ដើម្បីវីរកងទ័ពជួរមុខ 🩸
10/Jan/2026
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាក...
08/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
05/Jan/2026
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
05/Jan/2026
បវេសនកាលថ្មី លើកទី២ ឆ្នាំសិក្សា ២០២៥-២០២៦
02/Jan/2026
ចូលរួមទាំងអស់គ្នា កម្មវិធី “បរិច្ចាគឈាម ដើម្បីវិរកងទ័ពជួរមុខ” នាថ្ងៃសៅ...
31/Dec/2025
អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់រវាង សាកលវិទ្យាល័យ ប៊ែលធ...
23/Dec/2025
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែលធ...
22/Dec/2025
អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៤ ឆមាសទី២ នៃសាក...
20/Dec/2025
សិក្ខាសាលា ស្ដីពី៖ យុវជននៅក្នុងយុគសម័យ AI
19/Dec/2025
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)