សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL UNIVERSITY

គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌
សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
ការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស និងស្ថាប័នដៃគូ មកពីបណ្តាប្រទេសនានា

អបអរសាទរ ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ - The Association of Southeast Asian Institution of Higher Learning) ដែលមានការអញ្ជើញចូលរួមពីសាកលវិទ្យាល័យចំនួន ៤៦ មកពី ១៧ ប្រទេសជុំវិញពិភពលោក

ការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស និងស្ថាប័នដៃគូ មកពីបណ្តាប្រទេសនានា ដែលបានអញ្ជើញចូលរួមក្នុង “ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ - The Association of Southeast Asian Institution of Higher Learning) ក្រោមប្រធានបទ៖ “ឌីជីថលនីយកម្មក្នុងការអប់រំឧត្តមសិក្សា”។

សន្និសីទអន្តរជាតិនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានានានៅក្នុងតំបន់ ឯក្រៅប្រទេស ដែលជាសមាជិកសមាគម ជាពិសេសដើម្បីរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា ក៏ដូចជាវិស័យសិក្សាស្រាវជ្រាវឱ្យមានការទទួលស្គាល់ជាអន្តរជាតិ តាមរយៈ ៦ចំណុចសំខាន់ៗ ដូចជា៖

១. ជម្រុញការផ្លាស់ប្តូរគំនិត យោលបល់ និងការរៀនសូត្រពីគ្នារវាងអ្នកស្រាវជ្រាវមកពីវិស័យ និងជំនាញផ្សេងៗ។
២. បង្កើតវេទិកាសម្រាប់បណ្តាញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអ្នកស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
៣. បង្ហាញស្នាដៃស្រាវជ្រាវ ដែលមានគុណភាពខ្ពស់ វិធីសាស្រ្តស្រាវជ្រាវ និងលទ្ធផលស្រាវជ្រាវសំខាន់ៗ ដើម្បីជម្រុញនិងផ្សព្វផ្សាយ នៅក្នុងសកម្មភាពស្រាវជ្រាវឲ្យមានភាពប្រសើរ។
៤. ស្វែងយល់ពីបញ្ហារួម ចំណុចខ្វះខាត និងឱកាសនានា ក្នុងការស្រាវជ្រាវ ហើយពិភាក្សាអំពីយុទ្ធសាស្ត្រដែលអាចដោះស្រាយបញ្ហាទាំងនោះបានយ៉ាងមានប្រសិទ្ធភាព។
៥. ចែករំលែកអំពីវិធីសាស្ត្រ បច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដែលអាចជះឥទ្ធិពលដល់ការរីកចម្រើនក្នុងវិស័យផ្សេងៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ក្នុងព្រះរាជាណាចក្រកម្ពុជា។
៦. គាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយចូលរួមពង្រឹងប្រព័ន្ធអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះ បានប្រព្រឹត្តទៅនាថ្ងៃទី៦-៨ ខែកក្តដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២-ស្ពានអាកាសចោមចៅ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ - The Association of Southeast Asian Institution of Higher Learning)
News Image
អបអរសាទរ ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក...
07/Jul/2025
News Image
ការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស និងស្ថាប័នដៃគូ មកពីបណ្តាប្រទេសនានា
07/Jul/2025
News Image
ការចុះសួរសុខទុក និងជួបសំណេះសំណាល ព្រមទាំងនាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគ...
02/Jul/2025
News Image
កម្មវិធីធ្វើដំណើរថ្មើរជើង «Solidarity March»
18/Jun/2025
News Image
អបអរសាទរ វគ្គតម្រង់ទិសកាយរឹទ្ធិកម្ម និងពិធីសច្ចាប្រណិធាន និងបំពាក់កន្ស...
13/Jun/2025
News Image
អបអរសាទរ សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមា...
09/Jun/2025
News Image
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jun/2025
News Image
អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jun/2025
News Image
អបអរសាទរ វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែល...
06/Jun/2025
News Image
អបអរសាទរ ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី២ ឆមាសទី២ សរុបចំនួន ១...
30/May/2025
វីឌីអូសំខាន់ៗ

សាកលវិទ្យាល័យ​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ថ្នាក់បំប៉នអង់គ្លេស និងកុំព្យូទ័រ | ២- ថ្នាក់បរិញ្ញាបត្ររង | ៣- ថ្នាក់បរិញ្ញាបត្រ | ៤- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | ៥- ថ្នាក់បណ្ឌិត
Contact Us: