
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌

ស្នាក់ការកណ្តាល ប៊ែលធី គ្រុប

ទីតាំងទី១ ទួលស្លែង

ទីតាំងទី២ ស្ពានអាកាស ចោមចៅ

គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរ ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ - The Association of Southeast Asian Institution of Higher Learning)
"អបអរសាទរ ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ - The Association of Southeast Asian Institution of Higher Learning) ដែលមានការអញ្ជើញចូលរួមពីសាកលវិទ្យាល័យចំនួន ៤៦ មកពី ១៧ ប្រទេសជុំវិញពិភពលោក"
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុបនិងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ចូលរួមក្នុងពិធីបើក “សន្និសីទ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥” ក្រោមប្រធានបទ៖ “ឌីជីថលនីយកម្មក្នុងការអប់រំឧត្តមសិក្សា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងលោកសាស្ត្រាចារ្យ Wilert Puriwat, D. Phil ជាប្រធាន ASAIHL លោកសាស្ត្រាចារ្យបណ្ឌិត ហេង ក្រែង ប្រធាននាយកដ្ឋានស្រាវជ្រាវ នៃក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លោកសាស្ត្រាចារ្យបណ្ឌិត Roger Frutos អគ្គនាយកដ្ឋានអភិវឌ្ឍន៍ នៃសន្និសីទ ASAIHL និងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មកពីបណ្តាក្រសួង និងស្ថាប័ននានា ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលអញ្ជើញចូលរួមមកពី ៤៦ គ្រឹះស្ថានអប់រំ នៃ១៧ ប្រទេសជុំវិញពិភព ក៏ដូចជាឯកឧត្តម លោកជំទាវ ជាអគ្គនាយករង និងអគ្គយការង ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបប្រមាណ ១៥២៥នាក់។
គោលបំណង នៃសន្និសីទរបស់សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ រួមមាន៖
-ជម្រុញការផ្លាស់ប្តូរគំនិត ការយល់ដឹងរវាងអ្នកស្រាវជ្រាវដែលមកពីវិស័យ និងជំនាញផ្សេងៗ
-បង្កើតវេទិកាសម្រាប់បណ្តាញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអ្នកស្រាវជ្រាវនៅតាមគ្រឹះស្ថានឧត្តមសិក្សានីមួយៗ។
-បង្ហាញស្នាដៃស្រាវជ្រាវ ដែលមានគុណភាពខ្ពស់ វិធីសាស្រ្តស្រាវជ្រាវ និងលទ្ធផលស្រាវជ្រាវសំខាន់ៗ ដើម្បីជម្រុញនិងផ្សព្វផ្សាយ នៅក្នុងសកម្មភាពស្រាវជ្រាវឲ្យមានភាពប្រសើរ។
-ស្វែងយល់ពីបញ្ហារួម ចំណុចខ្វះខាត និងឱកាសនានា ក្នុងការស្រាវជ្រាវ ហើយពិភាក្សាអំពីយុទ្ធសាស្ត្រដែលអាចដោះស្រាយបញ្ហាទាំងនោះបានយ៉ាងមានប្រសិទ្ធភាព។
-ចែករំលែកអំពីវិធីសាស្ត្រ បច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ដែលអាចជះឥទ្ធិពលដល់ការរីកចម្រើនក្នុងវិស័យផ្សេងៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ក្នុងព្រះរាជាណាចក្រកម្ពុជា។
-គាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយចូលរួមពង្រឹងប្រព័ន្ធអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះ បានប្រព្រឹត្តទៅនាថ្ងៃទី៦-៨ ខែកក្តដា ឆ្នាំ២០២៥ នៅសាលសន្និសីទ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២-ស្ពានអាកាសចោមចៅ។
















ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

អបអរសាទរ ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក្សាប្រជាជាតិអាស៊ីអាគ្នេយ៍ - The Association of Southeast Asian Institution of Higher Learning)

អបអរសាទរ ពិធីបើកសន្និសីទអន្តរជាតិ ASAIHL-2025 (សមាគមគ្រឹះស្ថានឧត្តមសិក...
07/Jul/2025

ការធ្វើបទបង្ហាញដោយវាគ្មិនកិត្តិយស និងស្ថាប័នដៃគូ មកពីបណ្តាប្រទេសនានា
07/Jul/2025

ការចុះសួរសុខទុក និងជួបសំណេះសំណាល ព្រមទាំងនាំយកសម្ភារៈ ថវិកា គ្រឿងឧបភោគ...
02/Jul/2025

កម្មវិធីធ្វើដំណើរថ្មើរជើង «Solidarity March»
18/Jun/2025

អបអរសាទរ វគ្គតម្រង់ទិសកាយរឹទ្ធិកម្ម និងពិធីសច្ចាប្រណិធាន និងបំពាក់កន្ស...
13/Jun/2025

អបអរសាទរ សិក្ខាសាលាស្តីពីការចុះហ្វឹកហាត់ការងារ របស់និស្សិតឆ្នាំទី២ ឆមា...
09/Jun/2025

អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jun/2025

អបអរសាទរ ពិព័រណ៍អប់រំ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី ល...
06/Jun/2025

អបអរសាទរ វេទិកាស្រាវជ្រាវ នៃសន្និសីទកិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែល...
06/Jun/2025

អបអរសាទរ ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី២ ឆមាសទី២ សរុបចំនួន ១...
30/May/2025

Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)