សាលា ប៊ែលធី អន្តរជាតិ

BELTEI INTERNATIONAL SCHOOL

BELTEI, the best quality of education in cambodia
សាលា​ ប៊ែលធី អន្តរជាតិ មានកម្មវិធីសិក្សាធំៗ ៥ គឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- ភាសាចិនទូទៅ | ៤- កម្មវិធីអផិវឌ្ឍបញ្ញា IMA | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ

កម្មវិធីប្រគល់ វិញ្ញាបនបត្រជូនដល់ សិក្សានុសិស្សភាសាអង់គ្លេស Preschool 6 ជំនាន់ទី ៦៦, ៦៧ ចំនួន ៨៤០នាក់

សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ បាន​ប្រារព្ធ​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​ជូន​ដល់​សិស្សា​នុសិស្ស​ភាសា​អង់​គ្លេស​ទូទៅ​កម្រិត​ Preschool​ 6 ជំនាន់​ទី​៦៦​ និង​ទី៦៧​ ដែល​បាន​ប្រឡង​បញ្ចប់​ការ​សិក្សា​ដោយ​ជោគ​ជ័យ​ចំនួន​ ៨៤០នាក់​ នៅ​សាល​សន្និ​សីទ​នៃ​សាកលវិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​ទី២​ (​ស្ពាន​អាកាស​ចោមចៅ​)​ ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​ ឯក​ឧត្តម​ លី​ ប៊ុនឆៃ​ អគ្គ​នាយក​រង​ ប៊ែលធី​ គ្រុប​ និង​ជា​ប្រធាន​គណៈ​គ្រប់​គ្រង​នាយក​សាខា​ តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯក​ឧត្តម​បណ្ឌិត​ លី​ ឆេង​ តំ​ណាង​រាស្ត្រ​មណ្ឌល​រាជ​ធានី​ភ្នំពេញ​ ស្ថាបនិក​ និង​ជា​អគ្គ​នាយក​ ប៊ែលធី​ គ្រុប​ នា​ព្រឹក​ថ្ងៃ​ទី​៣០​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​។​លោក​ ចាន់​ ទីតា​ ប្រ​ធាន​ការិយាល័យ​ភាសា​អង់គ្លេស​ទូទៅ​បាន​ឱ្យ​ដឹង​ថា​៖​ បច្ចុប្បន្ន​នេះ​ សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ មាន​ ២៦​សាខា​ ដែល​មាន​បុគ្គលិក​បម្រើ​ការ​សរុប​ចំនួន​ ២,៤៤៦​នាក់​ (​នារី​ ១,០០៨​នាក់​) ​និង​មាន​សិស្សា​នុសិស្ស​កំពុង​សិក្សា​ សរុប​ចំនួន​ ៦០,៥៥៩​នាក់​ (​នារី​ ២៩,២៩២​នាក់​)​។​ ក្នុង​ពិធី​ “​ប្រគល់​វិញ្ញា​បន​បត្រ​ជូន​ដល់​សិស្ស​ភា​សា​អង់​គ្លេស​ទូទៅ​កម្រិត​ PRESCHOOL​ 6​ ជំនាន់​ទី​៦៦​ និង​ទី​៦៧” ចំនួន​ ៨៤០​ នាក់​ មក​ពី​សាលា​ ប៊ែលធី​ អន្តរ​ជាតិ​ទាំង​ ២៦​ទីតាំង​ ដែល​បាន​អញ្ជើញ​ចូល​រួម​នា​ពេល​ព្រឹក​នេះ ​និង​មាន​ឯកឧត្តម​ លោក​ជំទាវ​ លោក​ លោក​ស្រី​ជា​មាតា​បិតា​ អ្នក​អាណា​ព្យាបាល​ និង​ក្រុម​គ្រួសារ​ សិស្ស​ជ័យ​លាភី​អញ្ជើញ​ចូល​រួម​ប្រមាណ​ជា​ជាង​ ២០០០​ នាក់​ផង​ដែរ​ ហើយ​វិញ្ញា​បន​បត្រ​នេះ​ ត្រូវ​បាន​ដាក់​បញ្ចូល​ (​Upload​)​ ទៅ​ក្នុង​វែប​សាយ​របស់​ប៊ែលធី​ ដើម្បី​ទុក​ជា​កាល​ប្បវត្តិ​សម្រាប់​សិស្ស​គ្រប់​រូប​ទាញ​យក​ (​Download​)​ ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ផង​ដែរ​។ ក្នុង​ឱកាស​នោះ​ ឯក​ឧត្តម​ លី​ ប៊ុនឆៃ​ បាន​កោត​សរសើរ​ចំពោះ​ក្មួយៗ ​ដែល​បាន​ខិត​ខំយក​ចិត្ត​ទុក​ដាក់​ប្រឹង​ប្រែង​សិក្សា​រៀន​សូត្រ​សម្រាប់​កម្រិត​ថ្នាក់​ត្រៀម​ (​Preschool 1-6​)​ ជា​ពិសេស​គោរព​បទ​បញ្ជា​ផ្ទៃ​ក្នុង​ មាន​វិន័យ​ សីលធម៌​ និង​គុណ​ធម៌​ល្អ​ មិន​បង្ក​ផល​លំបាក​ដល់​គ្រួសារ​ និង​សង្គម​ជាតិ​ រហូត​ទទួល​បាន​ជោគ​ជ័យ​នា​ពេល​នេះ​។​ ជា​មួយ​នឹង​ជោគ​ជ័យ​របស់​ក្មួយៗ​ ឯក​ឧត្តម​អគ្គ​នាយក​រង​ ក៏​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​មាតា​បិតា​ និង​អាណា​ព្យាបាល​សិស្ស​ទាំង​អស់​ដែល​បាន​ផ្តល់​ឱកាស​ និង​ជំរុញ​កូនៗ​ឱ្យ​សិក្សា​បន្ថែម​នៅ​ផ្ទះ​ ធ្វើ​កិច្ច​ការ​ផ្ទះ​ និង​គោរព​ វិន័យ​សាលា ​ព្រម​ទាំង​សហការ​យ៉ាង​ជិត​ស្និត​ជា​មួយ​គណៈ​គ្រប់​គ្រង​នៅ​តាម​បណ្តា​សាខា​នៃ​សាលា​ ប៊ែលធី​ អន្តរ​ជាតិ​។​ ឯក​ឧត្តម​អគ្គនាយក​រង​ ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ​ទាំង​អស់​ឱ្យ​ខិត​ខំ​យក​ចិត្ត​ទុក​ដាក់​បន្ត​ការ​សិក្សា​រៀន​សូត្រ​បន្ថែម​ទៀត​នៅ​ថ្នាក់​ Young​ Learners​ (​Level​ 1-6​)​ ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ដណ្តើម​ទីផ្សារ​ការងារ​ជាតិ​ និង​អន្តរ​ជាតិ​ ជា​ពិសេស​ដើរ​ឱ្យ​ទាន់​នូវការ​រីក​ចម្រើន​ផ្នែក​បច្ចេក​វិទ្យា​នៃ​សម័យ​បដិវត្តន៍​ឧស្សាហកម្ម​៤.០​។​ជាទី​បញ្ចប់​ ឯក​ឧត្តម​អគ្គ​នាយក​រង​ បាន​ចូល​រួម​អប​អរ​សាទរ​ និង​ប្រគល់​វិញ្ញា​បនបត្រ​ដល់​សិស្ស​ជ័យ​លាភី​ទាំង​ ៨៤០​នាក់​ នា​ពេល​នោះ​ផង​ដែរ​។


ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៨ ឈានចូល ២៥៦៩ គ.ស. ២០២៥ និងពិសាអាហារសាមគ្គី របស់ក្រុមគ្រួសារប៊ែលធី
News Image
អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥...
12/Apr/2025
News Image
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
22/Mar/2025
News Image
" កម្មវិធីប្រកួតប្រជែងសំណេរភាសាអង់គ្លេសលើកទី១៣ វគ្គពាក់កណ្តាលផ្តាច់ព្រ...
24/Feb/2025
News Image
“កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវ...
08/Feb/2025
News Image
“កម្មវិធីប្រកួតប្រជែងនិយាយភាសាអង់គ្លេស លើកទី២១ វគ្គផ្ដាច់ព្រ័ត្រកម្រិត...
06/Feb/2025
News Image
"អបអរសាទរពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្...
25/Jan/2025
News Image
វគ្គសិក្សាថ្មី កម្មវិធីអភិវឌ្ឍបញ្ញា IMA ជំនាន់ទី១៩ ក្រុមទី១ (Group I)...
19/Dec/2024
News Image
“អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី ជូនដល់សិស្សថ្នា...
14/Dec/2024
News Image
“អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប៊ែលធី ជូនដល់សិស្សថ្នា...
30/Nov/2024
News Image
“កម្មវិធីទទួលស្វាគមន៍គណៈប្រតិភូ សាកលវិទ្យាល័យ SUN MOON”
21/Nov/2024
វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ