ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
សិក្ខាសាលាស្តីពី "ការអប់រំចរិតលក្ខណៈយុវជន និងអបអរសាទរទិវាសន្តិភាពអន្តរជាតិ"
សិក្ខាសាលាស្តីពី "ការអប់រំចរិតលក្ខណៈយុវជន និងអបអរសាទរទិវាសន្តិភាពអន្តរជាតិ" ជូននិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ សរុបចំនួន ២០០នាក់
========================
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សហការជាមួយ អង្គការ សហព័ន្ធសន្តិភាពសកល-កម្ពុជា (UPF-Cambodia) បានរៀបចំ សិក្ខាសាលាស្តីពី «ការអប់រំចរិតលក្ខណៈយុវជន និងអបអរសាទរទិវាសន្តិភាពអន្តរជាតិ» ជូននិស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និង លោក ចំរើន សុផល នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន, លោកបណ្ឌិត ឈត ប៊ុនថង អគ្គរាជទូតសន្តិភាពនៃអង្គការសហព័ន្ធសន្តិភាពសកលកម្ពុជា ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងតំណាង នៃអង្គការ សហព័ន្ធសន្តិភាពសកល-កម្ពុជា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ។ ជាមួយគ្នានេះ ក៏មានការចូលរួមពី និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២-ស្ពានអាកាសចោមចៅ ចំនួន ២០០នាក់ ផងដែរ។
សូមជម្រាបជូនថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត និងបន្តជួយអភិវឌ្ឍសហគមន៍ សង្គម និងប្រទេសជាតិ។ ជាពិសេស កម្មវិធីនេះក៏រៀបចំឡើងដើម្បី ចូលរួមអបអរសាទរទិវាសន្តិភាពអន្តរជាតិ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី២១ ខែកញ្ញា។
កម្មវិធីសិក្ខាសាលានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
អបអរសាទរ ការប្រកួតជជែកដេញដោល រដូវកាលទី៤ វគ្គផ្ដាច់ព្រ័ត្រ កម្រិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ២០២៦
អបអរសាទរ ការប្រកួតជជែកដេញដោល រដូវកាលទី៤ វគ្គផ្ដាច់ព្រ័ត្រ កម្រិតសាកលវិ...
02/Oct/2026
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ក្រុមទី២ (ថ្នាក់បរិញ្ញាបត្រ...
21/Sep/2026
សិក្ខាសាលាស្តីពី "ការអប់រំចរិតលក្ខណៈយុវជន និងអបអរសាទរទិវាសន្តិភាពអន្តរ...
21/Sep/2026
និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលសិក្សានៅមហាវិទ្យាល័យទាំង១៣ ចា...
14/Sep/2026
សូមស្វាគមន៍មកកាន់មហាវិទ្យាល័យ គ្រប់គ្រងពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ ប៊ែ...
07/Sep/2026
អបអរសាទរ ទិវាអន្តរជាតិសម្រាប់យុវជន ខួបលើកទី ២៧ (International Youth Da...
13/Aug/2026
បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា...
05/Aug/2026
សេចក្តីជូនដំណឹងស្តីពីបវេសនកាលថ្មី ឆ្នាំសិក្សា ២០២៦-២០២៧ សម្រាប់ថ្នាក់ប...
04/Aug/2026
អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី៣ ឆមាសទី១ គ្រប់វ...
25/Jul/2026
កម្មវិធី សិក្ខាសាលា និងការប្រកួតថតរូបលើស្មាតហ្វូន រដូវកាលទី៤ ក្រោមព្រះ...
20/Jul/2026
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)