ស្នាក់ការកណ្តាល ប៊ែលធី គ្រុប
ទីតាំងទី១ ទួលស្លែង
ទីតាំងទី២ ស្ពានអាកាស ចោមចៅ
គម្រោងទីតាំងទី៣ ទួលពង្រ
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ៣,១៩០នាក់ ទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ៣,១៩០នាក់ ទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បានដឹកនាំនិស្សិតឆ្នាំទី១ ឆមាសទី១ មកពីគ្រប់មហាវិទ្យាល័យ ទាំងកម្មវិធីសិក្សា ជាភាសាជាតិ និងកម្មវិធីសិក្សា អន្តរជាតិ សរុបចំនួន ៣,១៩០នាក់ ចុះទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដោយមានការអញ្ជើញចូលរួម និងជួបសំណេះសំណាលស្វាគមន៍ ពីសំណាក់ លោក ហង្ស និស្ស័យ ប្រធានការិយាល័យ នៃសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ផងដែរ។
ដំណើរទស្សនកិច្ចសិក្សានេះ បានរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹងចំណេះដឹងទូទៅដល់និស្សិត និងដើម្បីឱ្យកូនខ្មែរបានយល់ដឹងពីប្រវត្តិសាស្ត្រដ៏ជូរចត់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជាប្រជាធិបតេយ្យដ៏ខ្មៅងងឹត ដែលបានកាប់សម្លាប់ប្រជាជនខ្មែររាប់លាននាក់ ក្នុងអំឡុងឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយនិស្សិតតម្រូវឱ្យសរសេររបាយការណ៍ ស្ដីពីដំណើរទស្សនកិច្ចសិក្សានេះ ដើម្បីដាក់ពិន្ទុ (On-going Assessment) ប្រចាំឆមាសផងដែរ។
ដំណើរទស្សនកិច្ចសិក្សានេះបានរៀបចំឡើងនារសៀលថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ២៩៨ អង្គ/នាក់ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង ទៅកាន់វិមានឈ្នះ-ឈ្នះ (រាជធានីភ្នំពេញ)
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ២៩៨ អង្គ/នាក់...
09/Aug/2025
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត ឆ្នាំទី៤ ឆមាសទី១ ចំនួន ២២៧នាក់ នៃសាកល...
08/Aug/2025
ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
14/Jul/2025
ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
12/Jul/2025
ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃសាកលវិទ្យាល័យ ប៊ែល...
11/Jul/2025
និស្សិតឆ្នាំទី១ ឆមាសទី១ ( វគ្គចូលរៀនលើកទី២) នៃសាកលវិទ្យាល័យ ប៊ែលធី អន្...
02/May/2025
ដំណើរទស្សនកិច្ចសិក្សា រយៈពេល ២ថ្ងៃ របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវ...
21/Feb/2025
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ (វេនព្រឹក) នៃសាកលវិទ្...
19/Feb/2025
ដំណើរទស្សនកិច្ចសិក្សារបស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃសាកលវិទ្យាល័យ ប៊ែលធ...
19/Feb/2025
"ដំណើរទស្សនកិច្ចសិក្សា ទៅកាន់សួនសត្វ ភ្នំពេញសាហ្វារី របស់និស្សិតឆ្នាំទ...
16/Aug/2024
Contact Us:
- Email: biu.admin@beltei.edu.kh (General Information)
- Email: biu.academic@beltei.edu.kh (Student's Service and Confirmation)