មូលនិធិសប្បុរសធម៍ប៊ែលធី

BELTEI CHARITY FOUNDATION

ាព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥​ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក នៃប៊ែលធី គ្រុប អញ្ជើញចុះជួបសំណេះសំណាល និងសម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគ មួយចំនួនទៅប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ។

នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក នៃប៊ែលធី គ្រុប បានដឹកនាំថ្នាក់ដឹកនាំ នៃប៊ែលធី គ្រុប បានដឹកនាំថ្នាក់នាំ នៃប៊ែលធី គ្រុប អញ្ជើញចុះជួបសំណេះសំណាល និងនាំយកស័ង្កសីចំនួន ៣,០០០សន្លឹក (1m x 7.70m) ស្មើនឹង ២៣,១០០ ម៉ែត្រការ៉េ គ្រឿងឧបភោគបរិភោគ (អង្ករផ្កាម្លិៈ ចំនួន ៥០បេ (២.៥តោន) មីជាតិ ចំនួន ៥០០កេស ត្រីខកំប៉ុង ចំនួន ៣០០យួរ ទឹកផ្លែឈើ ចំនួន ៥០កេស ទឹកសុទ្ធ ចំនួន ៣០០កេស) និងថវិកា ចំនួន ៥០០០ដុល្លារ ប្រគល់ជូនដល់កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅក្នុងខេត្តព្រះវិហារ។


ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត លី ឆេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុបទាំងអស់ រួមទាំង សិស្សានុសិស្សនៃសាលា ប៊ែលធី អន្តរជាតិ និងនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិគ្រប់ទីតាំង ព្រមទាំង ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាមាតាបិតា និងអ្នកអាណាព្យាបាលសិស្ស-និស្សិតទាំងអស់ ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត និងតាមលទ្ធភាព ដើម្បីរួមចំណែកឧបត្ថម្ភដល់កងទ័ពជួរមុខឈរជើងនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image News Image

ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ

News Image
នាព្រឹកថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក នៃប៊ែលធី គ្រុប អញ្ជើញចុះជួបសំណេះសំណាល និងសម្ភារៈ ថវិកា គ្រឿងឧបភោគ បរិភោគ មួយចំនួនទៅប្រគល់ជូនដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ។
News Image
នាព្រឹកថ្ងៃពុធ ៧កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទ...
02/Jul/2025
News Image
ាព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទ...
29/Jun/2025
News Image
ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំ...
11/Jun/2025
News Image
“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកាសរុបចំនួន ២០,០០០,០០០ (ម្ភៃលា...
08/May/2025
News Image
“មូលនិធិសប្បុរសធម៌ ប៊ែលធី បានបរិច្ចាគថវិកា ចំនួន ២០,០០០,០០០ (ម្ភៃលានរៀ...
29/Apr/2025
News Image
អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥...
12/Apr/2025
News Image
អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
22/Mar/2025
News Image
បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត
28/Dec/2024
News Image
ឯកឧត្តម រ៉េត ចន្ទធន សាកលវិទ្យាធិការរង និងជាប្រធានការិយាល័យសិក្សា និងស្...
31/May/2019
News Image
ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែ...
08/May/2019