B-មានបម្រើសេវា
១-បញ្ជូនសិស្ស-និស្សិតពូកែប៊ែលធីទៅសិក្សាក្រៅប្រទេសតាមរយៈអាហារូបករណ៍ ឩកញ៉ា លីឆេង
២-បញ្ជូនសិស្ស-និស្សិតកម្ពុជាគ្រប់ប្រភេទទូទាំងប្រទេស ដែលមានលទ្ឌភាព បង់ថ្លៃសិក្សាក្រៅប្រទេស
៣-បញ្ជូនសិស្ស-និស្សិតទូទៅគ្រប់ប្រភេទទូទាំំងប្រទេសទៅទស្សនកិច្ចសិក្សានៅក្រៅប្រទេស
៤-កម្មវិធីផ្លាស់ប្តូរសិស្ស-និស្សិតទៅក្រៅប្រទេស
៥-បញ្ជុនសិស្ស-និស្សិតចុះកម្មវិធីសិក្សានៅក្រៅប្រទេស
C-ការទទួលស្គាល់ និងកិច្ចសហការ
ការទទួលស្គាល់
កិច្ចសហប្រតិបត្តការ (MoU) ក្នុងប្រទេស
កិច្ចសហប្រតិបត្តការ (MoU) ក្រៅប្រទេស
D-លទ្ធផលដេលទទួលបាន
សិស្ស-និស្សិតអាហារូបករណ៍ ឧញ្ញា លី ឆេង ដែលបានទៅសិក្សានៅក្រៅប្រទេស សិស្ស-និស្សិតកម្ពុជាគ្រប់ប្រភេទទូទាំងប្រទេសដែលមានលទ្ធបង់ថ្លៃ ទៅសិក្សានៅក្រៅប្រទេស សិស្ស-និស្សិតដែលបានទស្សនកិច្ចសិក្សាក្រៅប្រទេស សិស្ស-និស្សិតដេលបានធ្វើការផ្លាស់ប្ដូរទៅក្រៅប្រទេស សិស្ស-និស្សិតដែលបានចុះកម្មសិក្សានៅក្រៅប្រទេសF-សាកលវិទ្យាល័យដែគូ
១-ចក្រភពអង់គ្លេស
១-សាកលវិ. Regent's London ២-សាកលវិ. York St John ៣-មហាវិ. Cambridge Tuylor's២-ម៉ាឡេស៊ី
១-សាកលវិ. Kuala Lumpur ២-សាកលវិ. Taylor's៣-សិង្ហបុរី
១-សាកលវិ. Curtin ២-វិទ្យាស្ថាន EASB៤-សហរដ្ធអាមេរិក
១-សាកលវិ. Massachusetts Boston ២-សាកលវិ. Massachusetts Lowell ៣-សាកលវិ. New Hampshire៥-អូស្ដ្រាលី
១-សាកលវិ. Deakin ២-សាកលវិ. La Trobe ៣-សាកលវិ. South Austratia៦-កាណាដា
១-មហាវិទ្យាល័យអន្តរជាតិ Fraser ២-មហាវិទ្យាល័យអន្តរជាតិ Monitobaវីឌីអូ សំខាន់ៗ
ថ្នាក់ទី ប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានបញ្ជូន សិស្សប្រឡងជាប់អាហារូបករណ៍ ឧកញ៉ា លី ឆេង ចំនួន ១៣នាក់ទៅសិក្សាថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានEASB នៃប្រទេសសិង្ហបុរី៤- កម្មវិថីផ្លាសលប្ដូរសិស្ស*និស្សិត ទោក្រៅប្រទេស
I.សេចក្តីផ្តើម
សេវាកម្មនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្លាស់ប្ដូរនិស្សិត សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាមួយនិស្សិតនៃសាកលវិទ្យាល័យដៃគូដែលបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ដែលមានរយៈពេល មួយឆមាស ឬសិក្សាតាមមុខវិជ្ជាដែលបានកំណត់ដោយសាកលវិទ្យាល័យ ដើម្បីផ្ដល់ឱកាសជូនដល់និស្សិតនៃសាកលវិទ្យាល័យទាំងពីរភាគី ក្នុងការផ្លាស់ប្តូរការសិក្សា ចែករំលែកបទពិសោធន៍ និងស្វែងយល់ពីវប្បធម៌ អរិយធម៌ ពីគ្នាទៅវិញទៅមក។
II. ការប្រឹក្សាយោបល់
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ មានមន្ត្រីជំនាញៗ និងមានបទពិសោធន៍ ក្នុងការដោះស្រាយរាល់ចម្ងល់ផ្សេងៗ និងផ្ដល់យោបល់ជូនដល់និស្សិត មាតាបិតា អាណាព្យាបាលទាំងអស់ ដើម្បីឲ្យយល់កាន់តែច្បាស់អំពីកម្មវិធីផ្លាស់ប្ដូរនិស្សិត និងបានយល់ដឹងអំពីអត្ថប្រយោជន៍នៃកម្មវិធីនេះ។ ជាមួយគ្នានេះផងដែរ មន្ត្រីប៊ែលធី ទំនាក់ទំនង អន្តរជាតិ ក៏ផ្តល់ជូនព័ត៌មានយ៉ាងលម្អិតអំពីកម្មវិធី និងសកម្មភាពផ្សេងៗ ដែលរៀបចំឡើងដោយសាកលវិទ្យាល័យដៃគូល្បីៗនៃបណ្តាប្រទេសជុំវិញពិភពលោក។
III. ការរៀបចំឯកសារ
ប៊ែលធី ទំនាក់ទំនង អន្តរជាតិ ធានារៀបចំសំណុំឯកសារពាក់ព័ន្ធនានាជូនដល់និស្សិតយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់បំផុតដូចជា៖
- រៀបចំបំពេញបែបបទ និងប្រវត្តិរូបសុំទិដ្ឋាកាពីស្ថានទូត
- ស្នើសុំឯកសារពីសាកលវិទ្យាល័យឯក្រៅប្រទេស ដូចជា I20 លិខិតបញ្ជាក់ (Confirmation Letter) លិខិតអនុញ្ញាត (Admission Letter) និងឯកសារផ្សេងៗទៀត
- បកប្រែឯកសារជាភាសាអង់គ្លេស ដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ សញ្ញាបត្រ និងឯកសារដែលពាក់ព័ន្ធផ្សេងៗ
- ជូននិស្សិតទៅសម្ភាសន៍នៅស្ថានទូត
- ជួយសម្របសម្រួលធ្វើលិខិតឆ្លងដែន និងកក់សំបុត្រយន្តហោះ
- រៀបចំកន្លែងស្នាក់នៅជូនដល់និស្សិត
- ទាក់ទងដោយផ្ទាល់ជាមួយសាកលវិទ្យាល័យដែលនិស្សិតត្រូវធ្វើការផ្លាស់ប្តូរការសិក្សា
IV. ការតាមដានការសិក្សារបស់និស្សិតក្នុងអំឡុងពេលផ្លាស់ប្ដូរការសិក្សា
ដើម្បីបង្កើនទំនុកចិត្តខ្ពស់ ជូនដល់មាតាបិតា អាណាព្យាបាលនិស្សិត ការិយាល័យប៊ែលធី ទំនាក់ទំនង អន្តរជាតិ បានតាមដានយ៉ាងយកចិត្តទុកដាក់លើការសិក្សា ការស្នាក់នៅ និងសុវត្ថិភាពរបស់និស្សិត ដោយបានសហការជាមួយសាកលវិទ្យាល័យដៃគូ (MOU) នៅទីនោះ។
ភាសា
Visitors : 19142
Phnom Penh / KH | 5080 |
North Holland / NL | 105 |
Oregon / US | 2623 |
Hong Kong / HK | 78 |
Hubei / CN | 316 |
Saxony / DE | 133 |
St.-Petersburg / RU | 244 |
New South Wales / AU | 64 |
Hauts-de-France / FR | 333 |
Gyeonggi-do / KR | 180 |
Taiwan / TW | 62 |
Singapore / SG | 379 |
England / GB | 90 |
Unknown / Unknown | 8678 |
Quebec / CA | 67 |
Kanagawa / JP | 83 |
Maharashtra / IN | 55 |