ប៊ែលធី ទំនាក់ទំនង អន្តរជាតិ

BELTEI INTERNATIONAL RELATIONS

៥- បញ្ជូនសិស្ស-និស្សិត​ទៅចុះកម្មសិក្សាទៅក្រៅប្រទេស

I. សេច​ក្តី​ផ្តើម

សេ​វា​កម្ម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ ក្នុង​គោល​បំ​ណង​បញ្ជូន​និ​ស្សិត​ សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​ ទៅ​ចុះ​កម្ម​សិក្សា​រយៈ​ពេល​ពី​មួយ​ខែ​ ទៅ​បី​ខែ​ នៅ​តាម​សា​កល​វិ​ទ្យា​ល័យ​ និង​ក្រុម​ហ៊ុន​ល្បីៗ​ ជា​ដៃ​គូ​ទាំង​ក្នុង​ប្រ​ទេស​ និង​ក្រៅ​ប្រ​ទេស​ដែល​បាន​ចុះ​អនុ​ស្ស​រណៈ​យោគ​យល់​គ្នា​ (MOU)​ ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​។

I. សេច​ក្តី​ផ្តើម

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្ដរ​ជាតិ​ ផ្តល់​ឱ​កាស​យ៉ាង​ទូ​លំ​ទូ​លាយ​ជូន​ដល់​និ​ស្សិត​ប៊ែល​ធី​ ក្នុង​ការ​ហ្វឹក​ហាត់​ការ​ងារ​ និង​ទ​ទួល​បាន​បទ​ពិ​សោធន៍​ជាក់​ស្តែង​ តាម​រយៈ​ការ​រៀប​ចំ​បញ្ជូន​និ​ស្សិត​ ទៅ​ចុះ​កម្ម​សិក្សា​នៅ​សា​កល​វិ​ទ្យា​ល័យ ​ឬ​ក្រុម​ហ៊ុន​ល្បីៗ​ ទាំង​ក្នុង​ប្រ​ទេស​ និង​ក្រៅ​ប្រ​ទេស​ជា​ច្រើន​ជុំ​វិញ​ពិ​ភព​លោក​ដែល​ជា​ដៃ​គូ​របស់​សា​កល​វិ​ទ្យា​ល័យ​ ប៊ែល​ធី​ អន្តរ​ជាតិ​។ ​ជា​មួយ​គ្នា​នេះ​ផង​ដែរ​ប៊ែល​ធី​ ទំ​នាក់​ទំ​នង ​អន្តរ​ជាតិ​ មាន​មន្រ្ដី​ជំ​នាញៗ​ និង​មាន​បទ​ពិ​សោធន៍​ក្នុង​ការ​ប្រឹ​ក្សា​យោ​បល់ ​និង​ដោះ​ស្រាយ​រាល់​ចម្ងល់​ផ្សេងៗ​ជូន​ដល់​មា​តា​បិ​តា​ អា​ណា​ព្យា​បាល​និ​ស្សិត​។

I. សេច​ក្តី​ផ្តើម

ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ ធា​នា​រៀប​ចំ​សំ​ណុំ​ឯក​សារ​ពាក់​ព័ន្ធ​នា​នា​ជូន​ដល់​និ​ស្សិត​សម្រាប់​ចុះ​កម្ម​សិក្សា​ទាំង​ក្នុង​ប្រ​ទេស​ និង​ក្រៅ​ប្រ​ទេស​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​ហ្មត់​ចត់​បំ​ផុត​ដូច​ជា​៖

  • រៀប​ចំ​បំ​ពេញ​បែប​បទ​ និង​ប្រ​វត្តិ​រូប​សុំ​ទិ​ដ្ឋា​កា​ពី​ស្ថាន​ទូត
  • ស្នើ​សុំ​ឯក​សារ​ពី​សា​កល​វិ​ទ្យា​ល័យ​ឯ​ក្រៅ​ប្រ​ទេស​ ដូច​ជា​ លិ​ខិត​បញ្ជាក់​ (Confirmation Letter)​ លិ​ខិត​អនុ​ញ្ញាត​ (Admission Letter) ​និង​ឯក​សារ​ផ្សេងៗ​ទៀត​ ឬ​ឯក​សារ​ពាក់​ព័ន្ធ​នា​នា​ពី​ក្រុម​ហ៊ុន​ជា​ដើម
  • បក​ប្រែ​ឯក​សារ​ជា​ភា​សា​អង់​គ្លេស​ ដូច​ជា​ សំ​បុត្រ​កំ​ណើត​ សៀវ​ភៅ​គ្រួ​សារ​ ឬ​សៀវ​ភៅ​ស្នាក់​នៅ​ សញ្ញា​បត្រ​ និង​ឯក​សារ​ដែល​ពាក់​ព័ន្ធ​ផ្សេងៗ
  • ជូន​និ​ស្សិត​ទៅ​សម្ភា​សន៍​នៅ​ស្ថាន​ទូត
  • ជួយ​សម្រប​សម្រួល​ធ្វើ​លិ​ខិត​ឆ្លង​ដែន​ និង​កក់​សំ​បុត្រ​យន្ត​ហោះ
  • រៀប​ចំ​កន្លែង​ស្នាក់​នៅ​ជូន​ដល់​និ​ស្សិត
  • ទាក់​ទង​ដោយ​ផ្ទាល់​ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ឬ​ក្រុម​ហ៊ុន​ ដែល​និ​ស្សិត​ត្រូវ​ចុះ​កម្ម​សិក្សា

I. សេច​ក្តី​ផ្តើម

ដើម្បី​បង្កើន​ទំ​នុក​ចិត្ត​ខ្ពស់​ ជូន​ដល់​មា​តា​បិ​តា​ អា​ណា​ព្យា​បាល​និ​ស្សិត​ កា​រិ​យា​ល័យ​ប៊ែល​ធី​ ទំ​នាក់​ទំ​នង​ អន្តរ​ជាតិ​ បាន​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​ ការ​រស់​នៅ​ ឬ​ស្នាក់​នៅ​ និង​សុ​វត្ថិ​ភាព​របស់​និ​ស្សិត​ ដោយ​បាន​ស​ហ​ការ​ជា​មួយ​សា​កល​វិ​ទ្យា​ល័យ​ ឬ​ក្រុម​ហ៊ុន​ជា​ដៃ​គូ​ទាំង​ក្នុង​ប្រ​ទេស​ និង​ក្រៅ​ប្រ​ទេស​។

វីឌីអូសំខាន់ៗ

សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ