ប៊ែលធី ទំនាក់ទំនង អន្តរជាតិ

BELTEI INTERNATIONAL RELATIONS


សាកលវិទ្យាល័យ Kuala Limpur

I. ស្ថានភាពទូទៅ

Universiti​ Kuala​ Lumpur​ (​UniKL​)​ ជា​សាកល​វិទ្យា​ល័យ​បច្ចេក​ទេស​នាំ​មុខ​គេ​មួយ​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង​តំបន់​ពាណិជ្ជ​កម្ម​ ចំ​កណ្តា​ទី​ក្រុង​កួឡា​ឡាំ​ពួរ​ ហើយ​មាន​ទាំង​អស់​១​០​សា​ខា​ទូ​ទាំង​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ សាកល​វិទ្យា​ល័យ​ មាន​គោល​បំណង​ផ្តល់​ដល់​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ឱ្យ​ទទួល​បាន​នូវ​ ចំណេះ​ ជំនាញ​ និង​ឥរិយាបថ​ល្អ​ ដើម្បី​ចូល​រួម​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​ទៅ​មុខ​នៃ​សេដ្ឋ​កិច្ច​ ពិភព​លោក​។​ ដូច្នេះ​ហើយ​ ដើម្បី​ឱ្យ​ឈាន​ដល់​ការ​សម្រេច​នូវ​គោល​ដៅ​ទាំង​នោះ​ សាកល​វិទ្យា​ល័យ​បាន​រៀបចំ​យ៉ាង​ផ្ចិត​ផ្ចង់​នូវ​កម្ម​វិធី​សិក្សា​ជា​ច្រើន​ ដើម្បី​ងាយ​ស្រួល​ឱ្យ​និស្សិត​ជ្រើស​រើស​ ចាប់​តាំង​ពី​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន​ បរិញ្ញា​បត្រ​ អនុ​បណ្ឌិត​រហូត​ដល់​បណ្ឌិត​។​​

II.​ អា​សយ​ដ្ឋាន

University​ Kuala​ Lumpur​ មាន​ទី​តាំង​ធំ​នៅ​ 1​0​1​6​,​ Jalan​ Sultan​ Ismail​,​50250​ ទី​ក្រុង​កួ​ឡា​ឡាំ​ពួរ​ ប្រទេស​ម៉ា​ឡេស៊ី​។​ និស្សិត​ និង​អាណា​ព្យាបាល​អាច​ចូល​ទៅ​កាន់​គេហ​ទំព័រ​ www​.​unikl​.​edu​.​my​ ឬ​ទំនាក់​ទំនង​តាម​ទូរស័ព្ទ​លេខ​ +603-2175​ 4000​ដើម្បី​ស្វែង​យល់​បន្ថែម​ទៀត​អំពី​សាកល​វិទ្យា​ល័យ​។​​

III.​ កម្ម​វិធី​សិក្សា​

1​.​ ថ្នាក់​ឆ្នាំ​សិក្សា​មូល​ដ្ឋាន​​

កម្ម​វិធី​សិក្សា​នេះ​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ពិសេស​ សម្រាប់​ជួយ​ឱ្យ​និស្សិត​បាន​ត្រៀម​ខ្លួន​ចូល​ទៅ​សិក្សា​ឆ្នាំ​ទី​មួយ​ ក្នុង​កម្រិត​បរិញ្ញា​បត្រ​ នៅ​ឯ​សាកល​វិទ្យា​ល័យ​ Kuala​ Lumpur​។​

2​.​ ថ្នាក់​បរិ​ញ្ញា​បត្រ​

មហាវិទ្យាល័យ
Faculties
សញ្ញាបត្រ​
Degrees
Electrical, Ellectronics & Telecommunication Technology
 • Bachelor of Enginnerng Technology in Electrical
 • Bachelor of Engineering Technology in Electronics
 • Bachelor of Engineering Technology inmobile Communications
 • Bachelor of Engineering Technology in Data Communication
 • Bachelor of Engineering Technology in Medical Electronics
 • Automotive & Precision Manufacturing Tecchnology
 • Bachelor of Engineering Technology in Mechanical
 • Bachelor of Engineering Technology in Manufacturing
 • Bachelor of Engineering Technology in Mechatronics
 • Design & manufacturing and Engineering Business Management
 • Bachelor if Engineering Technology in Product Design
 • Bachelor if Engineering Technology in Tool and Die
 • Bachelor of Engineering Technology in Business Management
 • Bachelor of Engineering Technology in Supply Chain Management
 • Bachelor of Engineering Technology in Manufacturing Systems
 • Bachelor of Engineering Technology in Industrial Design
 • មហាវិទ្យាល័យ
  Faculties
  សញ្ញាបត្រ​
  Degrees
  Information Technology, Multimedia Technology & Business Technology
 • Bachelor of Engineering Technology in Networking Systems
 • Bachelor of Computer Engineering
 • Bachelor of Information Technology in Software Engineering
 • Bachelor of Information Technology in Computer E-Commerce
 • Bachelor of Information Technology in Computer System Security
 • Bachelor of Information Technology in Interactive Multimedia Design
 • Bachelor of MultiMedia Technology in Computer Animation Design
 • bachelor of Business Technology in Computer Entrprenurial management
 • Aviation & Aircraft maintenance Technology
 • Bachelor of Aircraft Engineering Technology in Mechanical
 • Bachelor of Aviation Management
 • Bachelor of Aircraft Engineering Technology Avionics
 • Medical and Allied Health Sciences
 • Bachelor of Medicine and Bachelor of Surgery
 • Bachelor of Nursing
 • Medical Science Technology
 • Bachelor of Clinical Laboratory Science
 • Bachelor of Medical Science Technology in Enironmental healthcare
 • Entrepreneurship & Technology
 • Bachelor of Accounting
 • Bachelor if Business Administration in Management and Entrepreneurship
 • លក្ខ​ខណ្ឌ​ចូល​សិក្សា​

  • ត្រូវ​មាន​សញ្ញា​បត្រ​ A​ levels​ ឬ​ សញ្ញា​បត្រ​ថ្នាក់​ឆ្នាំ​មូល​ដ្ឋាន​ពី​សាកល​វិទ្យា​ល័យ​UniKL​ ឬ​ សាកល​វិទ្យា​ល័យ​ ប៊ែលធី​ អន្តរ​ជាតិ​
  • ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 5.5​ ឬ​ TOEFL​ iBT​ =​ 61​

  3​.​ ថ្នាក់​អនុ​បណ្ឌិត​ និង​បណ្ឌិត​

  មហាវិទ្យាល័យ
  Faculties
  សញ្ញាបត្រ​
  Degrees
  Electrical, Electronics & Telecommunication
 • Master of Engineering Technology (Electrical and Elecronic)
 • PhD in Engineering Technology (Leoctrical/Electronic)
 • Automotive & Precision Manufacturing Technolgy
 • Master of Engineerng Technology (Manufacturing)
 • PhD in Engineering Technology (Manufacturing)
 • មហាវិទ្យាល័យ
  Faculties
  សញ្ញាបត្រ​
  Degrees
  Information Technology, Multimedia Technology & Business Technology
 • master of Information Technology
 • PhD in Engineering Technology (IT)
 • Entrepreneurship & Technology
 • Php in Management (by research)
 • Master of Business Administration (Entrepreneurship)
 • Master of Management (by research)
 • Master if Business Administration
 • លក្ខ​ខណ្ឌ​ចូល​សិក្សា​

  • ​ត្រូវ​មាន​សញ្ញា​បត្រ​បរិញ្ញ​ាបត្រ​ដែល​ចេញ​ដោយ​គ្រឹះ​ស្ថាន​ដែល​មាន​ការ​ទទួល​ស្គាល់​លើ​គុណ​ភាព​អប់រំ​
  • ត្រូវ​មាន​ពិន្ទុ​តេស្ត​អន្តរ​ជាតិ​ IELTS​ =​ 6​.​5​ ឬ​ TOEFL​ iBT​ =​ 90​​

  បញ្ជាក់ៈ​​

  • វគ្គ​សិក្សា​ទាំង​អស់​ នឹង​ចាប់​ផ្តើម​នៅ​ខែ​ កក្កដា​ និង​ មករា​
  • ថ្នាក់​បរិញ្ញា​បត្រ​មាន​រយៈ​ពេល​សិក្សា​ ៣​ឆ្នាំ​
  • ថ្នាក់​អនុ​បណ្ឌិត​មាន​រយៈ​ពេល​សិក្សា​ ១​ឆ្នាំ​កន្លះ​
  • ថ្នាក់​បណ្ឌិត​មាន​រយៈ​ពេល​សិក្សា​ ៣​ឆ្នាំ​
  • មាន​វគ្គ​បំ​ប៉ន​ភាសា​អង់​គ្លេស​សម្រាប់​និស្សិត​

  IV​.​ កន្លែង​ស្នាក់​នៅ​

  អគារ​ស្នាក់​នៅ​ទូ​ទាំង​បរិវេណ​សាកល​វិទ្យា​ល័យ​អាច​ទទួល​និស្សិត​បាន​ចំនួន​ប្រហែល​១០,០០០​ នាក់​។​ អគារ​ទាំង​នោះ​ប្រកប​ដោយ​ ផា​សុខ​ភាព​ ជា​មួយ​នឹង​ការ​បំពាក់​សម្ភារៈ​ល្អ​ៗ​ងាយ​ស្រួល​ឱ្យ​និស្សិត​ស្នាក់​នៅ​។​ រី​ឯ​កន្លែង​ស្នាក់​នៅ​ខាង​ក្រៅ​សាកល​វិទ្យា​ល័យ​វិញ​ ក៏​មាន​គុណ​ភាព​ល្អ​ ហើយ​តម្លៃ​សមរម្យ​។​​

  V​.​ ជីវ​ភាព​ប្រចាំ​ថ្ងៃ​​

  សាកល​វិទ្យា​ល័យ​បាន​បង្កើត​ឱ្យ​មាន​ក្លឹប​ និង​សកម្ម​ភាព​ជា​ច្រើន​សម្រាប់​និស្សិត​ដើម្បី​ធ្វើ​ឱ្យ​ពួក​គេ​មាន​ឱកាស​រាប់​អាន​មិត្តភក្តិ​ និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​។​ តួ​នាទី​សំខាន់​របស់​សាកល​វិទ្យាល័យ​គឺ​ផ្តល់​នូវ​សេវា​កម្ម​ជាក់​លាក់​ ដែល​មាន​គុណ​ភាព​ខ្ពស់​ដល់​និស្សិត​ ដើម្បី​ជំរុញ​ឱ្យ​ពួក​គេ​ទទួល​បាន​នូវ​ជោគ​ជ័យ​ទាំង​ការ​សិក្សា​ និង​ការ​ប្រា​ស្រ័យ​ទាក់​ទង​ក្នុង​សង្គម​អំឡុង​ពេល​កំពុង​សិក្សា​។​​​​

  VI​.​ ឱកាស​ផ្សេងៗ​​​

  និស្សិត​ដែល​មាន​បំណង​ចង់​បាន​អាជីព​ និង​ជំនាញ​បច្ចេក​ទេស​ប្រាកដ​ជា​មិន​ខក​បំណង​ឡើយ​ព្រោះ​ពួក​គេ​អាច​ជ្រើស​រើស​យក​ Universiti Kuala​ Lumpur​ ដើម្បី​សិក្សា​ក្រេប​យក​ចំណេះ​ដឹង​ ព្រម​ទាំង​ទទួល​បាន​បទ​ពិសោធន៍​ តាម​រយៈ​ការ​ចុះ​ធ្វើ​កម្ម​សិក្សា​ ដោយ​ផ្ទាល់​ជា​មួយ​រោង​ចក្រ​ឧស្សា​ហកម្ម​ធំ​ៗ​ដែល​ជា​ដៃ​គូ​សហ​ការ​ជា​មួយ​សាកល​វិទ្យា​ល័យ​។​ សញ្ញាបត្រ​ត្រូវ​បាន​ទទួល​ស្គាល់​ទូ​ទាំង​ពិភព​លោក​ហើយ​ និស្សិត​ ក៏​អាច​បន្ត​ការ​សិក្សា​នៅ​តាម​សាកល​វិទ្យា​ល័យ​ល្បី​ៗ​នៅ​តាម​ទ្វីប​ អឺរ៉ុប​ និង​អាមេរិច​បាន​ផង​ដែរ​។​​​​

  VII​.​ តម្លៃ​សិក្សា​​

  Programs Duration Tuition Fess (US$)
  Bachelor 1 Year $4,900 - $7,912
  Master For Whole Program $3,100
  PhD For Whole Program $5,000

  បញ្ជាក់ៈ​ តម្លៃ​សិក្សា​អាច​មាន​ការ​ប្រែ​ប្រួល​ទៅ​តាម​កម្ម​វិធី​សិក្សា​ និង​ការ​ផ្លាស់​ប្តូរ​របស់​មហា​វិទ្យា​ល័យ​។

  វីឌីអូសំខាន់ៗ

  សាលា ប៊ែលធី អន្តរជាតិ មានបង្រៀន កម្មវិធីធំៗគឺ ១- ចំណេះទូទៅ | ២- ភាសាអង់គ្លេសទូទៅ | ៣- វគ្គបណ្តុះបណ្តាលជំនាញឯកទេស | ៤- វគ្គបណ្តុះបណ្តាលកុំព្យូទ័រ | ៥- ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ