“ពិធីជំនួបរវាងប៊ែលធី គ្រុប ជាមួយ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ដីពីការចេញវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2015) និងការប្រើសញ្ញាជូនសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ”

ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា បានអញ្ជើញចូលរួមក្នុង “ពិធីជំនួបរវាងប៊ែលធី គ្រុប ជាមួយ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្ដីពីការចេញវិញ្ញាបនបត្រប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2015) និងការប្រើសញ្ញាជូនសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ” ក្រោមអធិបតីភាពឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំ ដែលជាសាកលវិទ្យាធិការរង និងព្រឹទ្ធបុរស នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងប្រធានការិយាល័យ នៃប៊ែលធី គ្រុប ផងដែរ។
សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាគ្រឹះស្ថានអប់រំដំបូងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001: 2015 (Quality Management System) ពីស្ថាប័នជាតិគឺ វិទ្យាស្ថានស្តង់ដារកម្ពុជា និងអន្តរជាតិពីស្ថាប័ន ACMCERT Indochina Group (ACM, UK) ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងល្អប្រសើរលើប្រព័ន្ធគ្រប់គ្រងគុណភាព ISO នេះ តាមរយៈការគ្រប់គ្រងធនធានមនុស្ស ធនធានសិក្សា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អគារសិក្សាផ្ទាល់ខ្លួន ព្រមទាំងការផ្តល់សេវាអប់រំដ៏ល្អសម្រាប់អ្នកសិក្សា ចាប់ពីបឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងកម្មវិធីបណ្តុះបណ្តាល (ថ្នាក់បំប៉នចិត្ត-គរុកោសល្យ ថ្នាក់បំប៉នភាសាអង់គ្លេស កុំព្យូទ័រ បង្រៀនភាសាអង់គ្លេស បង្រៀនភាសាចិន កម្មវិធីអភិវឌ្ឍបញ្ញា IMA និងកម្មវិធីសិក្សាផ្សេងៗទៀត)។
កម្មវិធីនេះបានប្រព្រឹត្តទៅនាថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។
ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ
“អបអរសាទរពិធីប្រគល់វិញ្ញាបនបត្របឋមសិក្សាប៊ែលធី ជូនដល់សិស្សថ្នាក់ទី៦ ផ្នែកចំណេះទូទៅ ជំនាន់ទី១៩ ឆ្នាំសិក្សា ២០២៣-២០២៤ សរុបចំនួន ៣២២៣នាក់”
“អបអរសាទរពិធីប្រគល់វិញ្ញាបនបត្របឋមសិក្សាប៊ែលធី ជូនដល់សិស្សថ្នាក់ទី៦ ផ្នែកចំណេះទូ...
02/Nov/2024
“អបអរសាទរពិធីប្រគល់វិញ្ញាបនបត្របឋមសិក្សាប៊ែលធី ជូនដល់សិស្សថ្នាក់ទី៦ ផ្នែកចំណេះទូ...
26/Oct/2024
"អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធី ជូនដល់សិស្សថ្នាក់ទី៩ ផ្នែកច...
24/Oct/2024
"អបអរសាទរពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធី ជូនដល់សិស្សថ្នាក់ទី៩ ផ្នែកច...
17/Oct/2024
“អបអរសាទរ ពិធីប្រគល់វិញ្ញាបនបត្រភាសាអង់គ្លេសទូទៅ ជូនដល់សិស្សានុសិស្សកម្រិត Presc...
12/Oct/2024
"អបអរសាទរ ពិធីប្រគល់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិប៊ែលធី ជូនដល់សិស្សថ្នាក់ទី៩ ផ្នែក...
10/Oct/2024
“អបអរសាទរពិធីប្រគល់វិញ្ញាបនបត្របឋមសិក្សាប៊ែលធី ជូនដល់សិស្សថ្នាក់ទី៦ ផ្នែកចំណេះទូ...
05/Oct/2024
“អបអរសាទរ កម្មវិធីប្រកួតប្រជែងអភិវឌ្ឍបញ្ញា IMA វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ...
28/Sep/2024
🎉អបអរសាទរកម្មវិធីពិព័រណ៍ និងការប្រកួតប្រជែងគម្រោងអប់រំស្ទែម និងស្ទីម នៃសាលា ប៊ែ...
20/Sep/2024
“ពិធីជំនួបរវាងប៊ែលធី គ្រុប ជាមួយ វិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វ...
30/Aug/2024