
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌

ស្នាក់ការកណ្តាល ប៊ែលធី គ្រុប

ទីតាំងទី១ ទួលស្លែង

ទីតាំងទី២ ស្ពានអាកាស ចោមចៅ

គម្រោងទីតាំងទី៣ ទួលពង្រ
អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប
“អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប”
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងលោកជំទាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតនារី នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួនប្រមាណ ៣៨៥នាក់។
ទិវាអន្តរជាតិនារី ០៨ មីនា ត្រូវបានពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩១០ រហូតមកដល់បច្ចុប្បន្ន ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗ ក្នុងការទាមទារសិទ្ធិសេរីភាព និងគេចផុតពីទង្វើជិះជាន់នានា ដោយរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ជានិច្ចក្នុងការលើកកម្ពស់ស្រ្តី រហូតបង្កើតបានជាពាក្យស្លោកថា «ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ» ក្នុងគោលបំណងដើម្បីជួយឱ្យស្ដ្រីមានភាពយុត្តិធម៌ក្នុងការទទួលសិទ្ធិ និងប្រើប្រាស់សិទ្ធិ និងដើម្បីជួយកាត់បន្ថយ ទប់ស្កាត់ លុបបំបាត់ចោល នូវរាល់បញ្ហាទាំងឡាយ ដែលមានចំពោះស្ត្រីភេទផងដែរ។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១-ទួលស្លែង។













ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ




អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ លើកទី១៧ របស់ប៊ែលធី គ្រុប សរុបចំនួន ៤,០៩៤នាក់

អបអរសាទរ សន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២...
22/Mar/2025

អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «យុទ្ធសាស្ត្រសំខាន់ៗ...
20/Mar/2025

ការចុះទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី១ នៃមហាវិទ្យាល័យ ទំនា...
18/Mar/2025

កម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត និងជ្រើសរើសអ្នកស្ម័គ្...
13/Mar/2025

“វេទិកាកម្ពុជា ៤.០ លើកទី៤ ស្ដីពី៖ ភាពជាអ្នកដឹកនាំរបស់យុវជន នៅក្នុងយុគស...
12/Mar/2025

អបអរសាទរពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា រវាងមជ្ឈមណ្ឌលកម្ពុជ...
12/Mar/2025

អបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ស...
07/Mar/2025

កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «អំណាចទាំង ១០ប្រភេទ នៃភាពជាអ្...
05/Mar/2025

កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ «អំណាចទាំង ១០ប្រភេទ នៃភាពជាអ្...
04/Mar/2025
