
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ
BELTEI INTERNATIONAL UNIVERSITY
គុណភាព ប្រសិទ្ធភាព ឧត្ដមភាព សីលធម៌ គុណធម៌

ស្នាក់ការកណ្តាល ប៊ែលធី គ្រុប

ទីតាំងទី១ ទួលស្លែង

ទីតាំងទី២ ស្ពានអាកាស ចោមចៅ

គម្រោងទីតាំងទី៣ ទួលពង្រ
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៥ ឆ្នាំ២០២២
សន្និសីទ កិច្ចសហប្រតិបត្តិការអន្តរជាតិ ប៊ែលធី លើកទី៥ ឆ្នាំ២០២២ (BICC 2022) ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី០៥-០៦ ខែឧសភា ឆ្នាំ២០២២ តាមរយៈ Video Conference ផ្សាយផ្ទាល់ពីសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី១ (ទួលស្លែង) ក្រោមប្រធានបទ “ឱកាសអាហារូបករណ៍ និងការរៀបចំជីវិតសិក្សានៅក្រៅប្រទេសតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទនៃជំងឺកូវីដ-១៩” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងមានការចូលរួមពីសាកលវិទ្យាល័យ និងគ្រឹះស្ថានអប់រំជាដៃគូអន្តរជាតិ ចំនួន ៤៥ មកពី ១៩ ប្រទេសជុំវិញពិភពលោក។ សន្និសីទនេះគឺជាវេទិកាអន្តរជាតិសម្រាប់ដៃគូវិស័យអប់រំរបស់យើងដើម្បីផ្តល់ព័ត៌មានល្អៗអំពីគ្រឹះស្ថានពួកគេ និងផ្សព្វផ្សាយពីសមាហរណកម្មវិស័យអប់រំជាសកល។
សន្និសីទ BICC 2022 នេះ ក៏មានគោលដៅ និងខ្លឹមសារសំខាន់ៗ ជាអាទិ៍៖
១- ផ្សព្វផ្សាយអំពីវប្បធម៌ ការរីកចម្រើនលើវិស័យអប់រំ និងសេដ្ឋកិច្ច ក៏ដូចជាវិស័យផ្សេងៗរបស់កម្ពុជាទៅកាន់ពិភពលោក
២- បង្កើន និងពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយគ្រឹះស្ថានអប់រំឯកជន និងសាធារណៈទាំងក្នុងប្រទេស និងក្រៅប្រទេស
៣- ផ្សព្វផ្សាយពីគ្រឹះស្ថានដៃគូល្បីៗនៅតាមប្រទេសនានាជូនដល់សិស្ស-និស្សិតកម្ពុជា ជាពិសេសសិស្ស-និស្សិតប៊ែលធី
៤- បង្កើតនូវវេទិកាទំនាក់ទំនងសម្រាប់គ្រឹះស្ថានទាំងអស់ដែលបានចូលរួម
៥- ជំរុញ និងបង្កើនចំនួនសិស្ស-និស្សិតកម្ពុជាទៅសិក្សានៅក្រៅប្រទេសឱ្យបានកាន់តែច្រើន
៦- ផ្សព្វផ្សាយពីឱកាសទទួលបានអាហារូបករណ៍ជូនដល់សិស្ស-និស្សិតប៊ែលធី ក៏ដូចជាសិស្ស-និស្សិតទូទាំងប្រទេសទៅបន្តការសិក្សានៅបរទេស
៧- ចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាជាមួយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាសេនាធិការ។









ព្រឹត្តិការណ៍សំខាន់ៗប្រចាំថ្ងៃ




អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ និងផ្ដល់បាឋកថា ក្រោមប្រធានបទ៖ «វឌ្ឍនភាព នៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ» ជូនដល់ថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ នៃប៊ែលធី គ្រុប និងនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួនប្រមាណ ២,០០០នាក់

អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ និងផ្ដល់បាឋកថា ក្រោមប្រធានបទ៖ «វឌ្ឍ...
15/Feb/2025

អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ “ការសិក្សាស្វែងយល់អំ...
11/Feb/2025

អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ក្រោមប្រធានបទ៖ “ការសិក្សាស្វែងយល់អំ...
11/Feb/2025

អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី១ ឆមាសទី១ (វេនសៅ...
08/Feb/2025

📚 “វគ្គថ្មី ថ្នាក់ក្រោយឧត្តមសិក្សា ចូលរៀនលើកទី២! ថ្នាក់បរិញ្ញាបត្រជាន...
06/Feb/2025

អបអរសាទរ កម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធ...
05/Feb/2025

អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកល...
18/Jan/2025

អបអរសាទរកម្មវិធីចែករំលែកបទពិសោធន៍ ជូនដល់និស្សិតឆ្នាំទី២ ឆមាសទី១ នៃសាកល...
16/Jan/2025

សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ផ្តល់ជូនថ្នាក់បំប៉នភាសាអង់គ្លេស ១ឆ្នាំ...
15/Jan/2025
